ព័ត៌មានជាតិ

សម្ដេចតេជោ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ស្រីលង្កាមានទំហំតូច ត្រូវបង្កើនលទ្ធភាពបន្ថែម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាង កម្ពុជា-ស្រីលង្កា នៅតូចនៅឡើយ ដូច្នេះប្រទេសទាំងពីរត្រូវគប្បីពិនិត្យមើល លទ្ធភាពដទៃទៀត ដើម្បីជំរុញឲ្យមានទំហំពាណិជ្ជកម្ម កាន់តែធំឡើងថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកម៉ៃទ្រីប៉ាឡា ស៊ីរីសេនា (Maithripala sirisena) ប្រធានាធិបតីស្រីលង្កា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺនៅតូចនៅឡើយ ដូច្នេះប្រទេសទាំងពីរ គប្បីពិនិត្យមើលលទ្ធភាពដទៃទៀត ដើម្បីជំរុញឲ្យមានទំហំពាណិជ្ជកម្មកាន់តែធំ ឡើងថែមទៀត និងវិនិយោគកាន់តែច្រើនឡើងថែមទៀត ដូចគ្នាផងដែរទៅនឹងលើវិស័យទេសចរណ៍ វិស័យសាសនា និងវិស័យអប់រំ”

ចំណែក ប្រធានាធិបតីស្រីលង្កា បានឲ្យដឹងដែរថា កម្ពុជា-ស្រីលង្កា ត្រូវធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈវិស័យអប់រំ វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម អាកាសចរណ៍ស៊ីវិល ជាពិសេសឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ឬពីកម្ពុជាទៅស្រីលង្កា ៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top