ព័ត៌មានជាតិ

ក្រុមហ៊ុន វីសា បន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ការទូទាត់តាមប្រព័ន្ធ ឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ នាយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផល ដែលឈានមុខគេក្នុងពិភពលោក និងធនាគារអេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខា ដើម្បីជួយដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែលមានឈ្មោះថា Cambodian Shared Switch (CSS) ដើម្បី ទទួលបានសិទ្ធិក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMV chip  ជំនួសការប្រើ Magnetic Stripe សម្រាប់ការទូទាត់វិញ។

កិច្ចព្រមព្រៀងនេះផ្តល់ជូនដល់ សមាជិកសមាគមធនាគារនៅកម្ពុជាអាចប្រើប្រាស់ជាមួយនឹងស្តង់ដារបន្ទះឈីបសុវត្ថិភាព Visa’s EMV® និងកម្មវិធីសម្គាល់អ្នកប្រើប្រាស់រួម [Application Identifier (AID)] ពីធនាគារអេស៊ីលីដា សម្រាប់ប្រភេទកាតប្រើទូទាត់ក្នុងស្រុក កាតម៉ាស៊ីនអេធីអឹម និងនៅកន្លែងលក់ដូរផ្សេងៗ ដើម្បីធានាបានថា ពួកគេនឹងទទួលបាននូវស្តង់ដារឈីបដែលត្រូវបាន ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ថា នៅពេលបញ្ចប់ការផ្លាស់ប្តូរធនាគារ និងធុរកិច្ចក្នុងស្រុកនឹងទទួលបានការ ការពារយ៉ាងខ្ពស់ប្រឆាំងនឹងការក្លែងបន្លំ ហើយប្រាកដជាលែងក្លាយជាគោលដៅនៃការលួច និងរំលោភបំពានទិន្នន័យតទៅទៀតដែរ។ តាមរយៈការទទួលយក  Visa’s EMV chip យើងនឹងអាចពង្រឹងប្រតិបត្តិការក្នុងស្រុក និងតាមបណ្តាញម៉ាស៊ីនអេធីអឹមរបស់យើងដែលផ្តល់នូវសុវត្ថិភាពកាន់តែច្រើនក្នុងការផ្តល់ សេវាកម្មហិរញ្ញវត្ថុទូទាំងប្រទេស ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា អ្នកកាន់តែមានជំនឿចិត្ត នូវគ្រប់ប្រតិបត្តិការទាំងអស់។ ដោយសារការទូទាត់តាមរយៈឌីជីថលមានការរីកចម្រើននៅក្នុងប្រទេស យើងបានធ្វើការប្តេជ្ញាចិត្ត ដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា នៅពេលដែលពួកគាត់ធ្វើប្រតិបត្តិការ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការដាក់ឲ្យមានការប្រើប្រាស់ Visa’s EMV chip standards  សម្រាប់ធនាគារក្នុងស្រុក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់សន្សំ នឹងផ្តល់អត្ថប្រយោជន៍ ដល់ឧស្សាហកម្មទាំងមូល ខណៈយើងធ្វើការរួមគ្នាដើម្បីរក្សា ស្តង់ដាសុវត្ថិភាពអោយខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។

ចំពោះកាត EMV មានបង្កប់នូវ microprocessor ដែលបង្កើតកូដប្រតិបត្តិការថ្មីរាល់លើក នៅពេលដែលកាតត្រូវបានប្រើប្រាស់។ ដំណោះស្រាយឈានមុខ នៃការប្រឆាំងនឹងការក្លែងបន្លំនេះ  ផ្តល់ជូននូវសុវត្ថិភាពដ៏រឹងមាំដែលប្រភេទកាត magnetic stripe ពីមុនមិនមាន។

លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី១នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ”យើងសូមសរសើរដល់ ក្រុមហ៊ុនវីសា និងសមាគមធនាគារនៅកម្ពុជា សម្រាប់ការសហការរបស់ពួកគេក្នុងការ ពង្រឹងសន្តិសុខក្នុងការទូទាត់នៅក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាជំរុញអនាគតនៃការទូទាត់គ្មានសាច់ប្រាក់សម្រាប់ប្រទេសកម្ពុជា ដែលឈរលើហេដ្ឋារចនាសម្ពន្ធ័ទូទាត់លំដាប់ពិភពលោក ហើយការប្រកាសថ្ងៃនេះគឺជាជំហានសំខាន់ក្នុងការ សម្រេចនូវចក្ខុវិស័យនេះ។

ប្រទេសកម្ពុជាបន្តទទួលបាន កំណើនយ៉ាងរឹងមាំនៃការទូទាត់តាមប្រព័ន្ធឌីជីថល ហើយក៏មានការកើនឡើង នូវចំណង់ចំណូលចិត្តក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ ដើម្បីទទួលយកវិធីសាស្រ្តទូទាត់បែបថ្មីនេះ។ យោងលើការសិក្សា ស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់ អតិថិជនប្រើប្រាស់វីសាកាត ឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល ១/៣រំពឹងថាការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល នឹងមានប្រជាប្រិយភាពកើនឡើង ដោយសារតែវាមានភាពងាយស្រួល និងសុវត្ថិភាព បើប្រៀបធៀបជាមួយនឹង ការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរប្រជាជនកម្ពុជា៥៤ភាគរយ ជឿជាក់ថាសេដ្ឋកិច្ចនឹងវិវត្តទៅ ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនៅក្នុងរយៈពេល៧ឆ្នាំខាងមុខនេះ។

លើសពីនេះទៀតដើម្បីជួយ ដល់ធនាគារក្នុងស្រុកជាមួយនឹងការពង្រឹងក្នុងការប្រើប្រាស់ EMV chip standards ក្រុមហ៊ុន វីសា តែងតែបន្តការអភិវឌ្ឍយុទ្ធសាស្រ្តនានា ដែលត្រូវបានរចនាឡើង ដើម្បីគ្របគ្រងហានិភ័យ និងភាពច្នៃប្រឌិត។ ក្នុងនោះផងដែរ វាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ ការទប់ស្កាត់ការក្លែងបន្លំ ការការពារអតិថិជនពីការគំរាមកំហែង ហើយភាពជាដៃគូនេះហើយដែលអនុញ្ញាតឲ្យក្រុមហ៊ុន វីសា បង្កើតនូវប្រព័ន្ធសុវត្ថិភាពដែលត្រូវបានណែនាំដោយ បច្ចេកវិទ្យាច្នៃប្រឌិត ដូចជា  EMV chip នេះ។

ក្រុមហ៊ុន វីសា រួមជាមួយស្ថាប័នហិរញ្ញវត្ថុ និងដៃគូពាណិជ្ជកម្មរបស់ខ្លួនបានវិនិយោគជាប្រចាំ នៅលើការរីកចម្រើនលើការទូទាត់តាមរយៈឌីជីថល នៅក្នុងប្រទេសកម្ពុជា។ ហើយនេះបានរួមបញ្ចូលទាំងផលិត និងការប្រើប្រាស់កាតបន្ថែម ការអប់រំដល់អ្នកប្រើប្រាស់និងអាជីវកលើអត្ថប្រយោជន៍ នៃការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក និងការណែនាំអំពីការ ច្នៃប្រឌិតថ្មីៗទាក់ទងទៅនឹងការទូទាត់ដូចជាការទូទាត់ តាមរយៈការស្កេន QR កូដជាដើម។

បន្ទះឈីបស្តង់ដារ EMV ជាស្តង់ដារឧស្សាហកម្មជាសកលសម្រាប់ប្រតិបត្តិការទូទាត់ដ៏មាន សុវត្ថិភាពត្រូវបានបង្កើតឡើងដោយ EMVCo ដែលជាកម្មសិទ្ធិរួមគ្នារបស់ American Express, Discover, JCB, MasterCard, UnionPay និង Visa ៕

ដោយ៖ លី ភីលីព

 

Facebook Comments

To Top