សុខភាព

តើសក់ជ្រុះជាប្រចាំ រហូតអាចឈានទៅដល់ ការទំពែកក្បាល ដែឬទេ?

ជាធម្មតាសក់របស់មនុស្សយើង តែងតែជ្រុះពី ៥០ទៅ ១០០សរសៃ ក្នុងមួយថ្ងៃ ហើយពេលសិតសក់ បើអ្នកឃើញសក់ ជាប់នៅនឹងក្រាស់សិតសក់ សូមកុំបារម្ភអី នោះគឺរឿងធម្មតានោះទេ។ ប្រការដែលគួរឲ្យចាប់អារម្មណ៍នោះ តើសក់ដែលជ្រុះ មកនេះខ្លី និងស្ងួតដែរឬទេ?

ក្នុងដំណាក់កាល សក់កំពុងតែរីកលូតលាស់ វាមិនសូវជ្រុះនោះទេ តែប់វាជ្រុះនៅពេលនោះ មានន័យថា ស្បែកក្បាលសម្អាត មិនទាន់បានស្អាត រន្ធគល់សក់ត្រូវស្ទះ សរសៃឈាមនៅលើក្បាល ធ្វើចលនាខ្សោយ។

តែបើអ្នកកក់សម្អាតសក់ បានស្អាតគ្រប់ពេលលាបសក់សម្លាប់មេរោគ លើក្បាលជាប់ជាប្រចាំ នោះអ្នកនឹងចៀសផុត ពីការជ្រុះសក់ហើយ។

ម្យ៉ាងវិញទៀត ការបរិភោគមិនគ្រ់គ្រាន់ ក៏ងាចបណ្តាលឲ្យមានបញ្ហា ជ្រុះសក់នេះដែរ។ ដូច្នេះអ្នកត្រូវចាប់អារម្មណ៍ ដល់ការហូបចុករបស់អ្នក ជាប្រចាំថ្ងៃផងដែរ។ ករណីជ្រុះសក់ មានសភាពធ្ងន់ធ្ងរ និងមិនមានវិធានការ ព្យាបាលឲ្យបានទាន់ពេលវេលានោះ អាចឲ្យក្បាលទំពែកបានដែរ៕
ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top