ព័ត៌មានជាតិ

Vietjet, Swift247 និង Grab សហ​​ការ​គ្នាដើម្បី​អភិវឌ្ឍ​ការ​ដឹក​ជញ្ជូន​ចល័ត និង​ការ​ចែក​ចាញ នៅ​វៀត​ណាម

វៀត​​ណាម៖ ក្រុមហ៊ុន​អកាស​ចរណ៍ Vietjet បាន​ចុះហត្ថលេខា​​លើ​អនុ​ស្សារ​ណៈ​​នៃ​ការ​យក​យល់​គ្នា​ (MoU) មួយ ជាមួយ​នឹង​កម្ម​វិធី​ដំឡើង​លើ​​​​ទូរ​ស័ព្ទ​ដ៏​អស្ចារ្យ​ ឈាន​មុខ​គេ​​​របស់​​អាស៊ី​អាគ្នេយ៍ Grab ប្រចាំ​វៀត​ណាម និង​ក្រុមហ៊ុន​​​អាជីវ​កម្ម​ទើប​បង្កើត​ថ្មី Swift247 ដើម្បី​​​បង្កើត​សេវា​រួម​គ្នា​ជាច្រើន ដែល​​នឹង​​​ផ្តល់​ជូន​នូវ​សេវា​ដឹក​ជញ្ជូន​ និង​​ការ​ចែក​ចាញ​​ប្រកប​ដោយ​សិទ្ធិ​ភាព តាម​រយៈ​ផ្លូវ​គោក និង​ផ្លូវ​អាកាស ទូ​ទាំង​ប្រទេស​វៀត​ណាម និង​ក្នុង​តំបន់​ទាំងមូល​។

ការ​​ចាប់​ដៃគូ​ជា​យុទ្ធ​សាស្ត្រ​មួយនេះ នឹង​អនុ​ញ្ញាត​ឲ្យ​ក្រុមហ៊ុន Vietjet និង Grab ទាញ​យក​​​​អត្ថ​​​ប្រយោជន៍​នៃ​បច្ចេក​វិជ្ជា​របស់​ខ្លួន ដើម្បី​ផ្តល់​ជូន​​ដំណោះ​ស្រាយ​ ជាច្រើន​​ដែល​មាន​ការ​ចំណាយ​ទាប សម្រាប់​សេវា​ដឹក​ជញ្ជូន និង​ចែក​ចាញ តាម​ផ្លូវ​គោគ​ និង​ផ្លូវ​អាកាស​។

ជា​បឋម Vietjet និង Grab នឹង​ផ្តោត​ទៅលើ​ការ​ស្រាវ​ជ្រាវ និង​អភិវឌ្ឍ ក្នុង​ការ​ច្របាច់​បញ្ចូល​បច្ចេក​វិជ្ជា និង​ផ្លាត​ហ្វម​របស់​ក្រុមហ៊ុន​ទាំង​២​បញ្ចូល​គ្នា ដើម្បី​​​ផ្តល់​​ជូន​អត្ថ​ប្រយោជន៍​កាន់​តែ​ច្រើន​សម្រាប់​អតិ​ថិ​ជន ស្រប​ពេល​ដែល​ក្រុមហ៊ុន​ទាំង​​២ ក៏​មាន​បំណង​ប្រើ​ប្រាស់​ភាព​ដៃគូ​នេះ ក្នុង​នាម​ជា​គំ​រូ​មួយ​សម្រាប់​សា​ជីវ​កម្ម នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ផងដែរ​។

ការ​​សហ​ការ​ជាមួយនឹង​ក្រុមហ៊ុន​ដឹក​ជញ្ជូន Swift247 ទាំងក្រុមហ៊ុន Grab និង Vietjet នឹង​អាច​​ភ្ជាប់​ការដឹក​ជញ្ជូន​ផ្លូវ​អាកាស​ជាមួយនឹង​​ការ​ដឹក​ជញ្ជូនផ្លូវ​គោក​ ដើម្បី​​ផ្តល់​ជូន​ឲ្យ​អតិថិ​ជន នូវ​សេវា​កម្ម​​​ដ៏​រហ័ស​ទាន់​ចិត្ត ខណៈ​ដែល​ការ​ដឹក​ជញ្ជូន​ទំនិញ​​ពី​ទីក្រុង​ហា​ណូយ ទៅកាន់​ទីក្រុង​ហូ​ជី​មិញ ចំណាយ​ពេល​ត្រឹម​តែ​​៥ម៉ោង​គត់​។

អតិ​ថិ​​ជន​នានា នឹង​អាច​​​​តាម​ដាន​ដំណើរ​ការ​នៃការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ខ្លួន នៅលើ​កម្មវិធី​ Swift247 ក្នុង​ពេល​វេលា​ជាក់​លាក់ ស្រប​ពេល​ដែលក្រុមហ៊ុន Vietjet និង​ GrabExpress រួម​សហ​ការ​គ្នា​ជា​កម្លាំង ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​ដឹក​ជញ្ជូន​នោះ​កាន់​តែ​សាមញ្ញ និង​ឆាប់​រហ័ស​។ 

នៅ​ថ្ងៃ​អនាគត ក្រុម​ហ៊ុន​ទាំង​៣ នឹង​ធ្វើ​ការ​ទៅលើ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​សេវា​ដឹក​ជញ្ជូន​ទំនិញ​ផ្លូវ​អាកាស និង​ផ្លូវ​គោក​របស់ Swift247 ជាមួយនឹង​ផ្លាត​ហ្វម​របស់ Grab ដើម្បី​ធ្វើ​ឲ្យ​សេវា​ដឹក​ជញ្ជូន​បាន​ផ្លូវ​អាកាស និង​ផ្លូវ​​គោក កាន់​តែ​មានភាព​រលូន​។

ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ លោក​ស្រី Nguyen Thi Phuong Thao ប្រធាន និង​ជា​​នាយក​ប្រតិ​បត្តិ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បាន​ឲ្យ​ដឹង​ថា៖ «យើង​កំពុង​តែ​ធ្វើ​ជា​សាក្សី​ទៅលើ​ការ​​ចាប់​ដៃគូ​គ្នា​មួយ​រវាង​ក្រុមហ៊ុន​​អាកាស​ចរណ៍​មួយ ដែល​ស្រូប​ទាញ​អ្នក​ដំណើរ​ ក្នុងស្រុក​ច្រើន​ជាង​គេ​បំផុត​នៅ​វៀត​​​ណាម ជា​មួយ​នឹង​​កម្ម​វិធី ​ដំឡើង​​​លើ​ទូរ​ស័ព្ទ​ដ៏​​អស្ចារ្យ ដែលមាន​ភ្នាក់​ងារ​បើក​​ច្រើន​ជាង​គេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ និង​​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​​មួយ​។ 

Vietjet ជឿជាក់​ថា ភាព​ជា​ដៃ​គូ​នេះ នឹង​​បង្កើត​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ថ្មី​ៗ​ជាច្រើន ក្នុង​ទីផ្សារ​​ដឹក​ជញ្ជូន​ជំនិញ​ និង​បង្កើត​ឲ្យ​មាន​បទ​ពិសោធ​ពិសេស​តែ​មួយ​ដល់​អតិថិ​ជន និង​អាច​បំពេញ​តម្រូវ​ការ​ដែល​កំពុង​តែ​កើន​ឡើង​ឥត​ឈប់​ឈរ​​ ទៅ​លើ​សេវា​ដឹក​ជញ្ជូន​ជំនិញ​​។ នេះ​ក៏​ជា​ការ​បោះ​ជំហាន​ថ្មីមួយ​នៅលើផ្លូវ​នេះ ​ដើម្បីក្លាយ​ជា​ «ក្រុមហ៊ុន​អា​កាស​ចរណ៍​​សម្រាប់​អតិ​ថិជន​» មួយនេះ ដែល​​ផ្តល់​ជូន​នូវ​រាល់​សេវា​កម្ម​ទាំង​អស់ ដែល​អតិ​ថិ​ជន​របស់ Vietjet ត្រូវ​​ការ​»​។

លោក Tommy Nguyen អ្នក​តំណាង​ឲ្យ​ក្រុមហ៊ុន Swift247 បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​នាម​ជា​អាជី​វកម្ម​ទើប​បង្កើត​ថ្មី យើង​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​សហ​ការ​ជា​មួយ​នឹង​ក្រុមហ៊ុន​ដ៏​ធំ​២ ក្នុង​វិស័យ​​ដឹក​ជញ្ជូន និង​​អាកាស​ចរណ៍ ដូច​ជា  Grab និង Vietjet​។ ស្រប​ពេល​​ដែល Vietjet មាន​ផ្លូវ​ហោះ​ហើរ​ដ៏​ទូលំ​ទូលាយ​ទៅ​កាន់​គោល​ដៅ​ក្នុងស្រុក និង​អន្តរ​ជាតិ​ជាច្រើន ហើយ Grab ស្ថិត​ក្នុង​ទី​តាំង​ដ៏​មាន​លំ​នឹង និង​មាន​ដៃគូ​បើក​បរ​ជាច្រើន អតិ​ថិ​នានា​ នឹង​​អាច​ទទួល​បាន​បទពិសោធ​​នៃ​ សេវា​កម្ម​​ដ៏​មាន​អត្ថ​ប្រយោជន៍ និង​​ជឿទុក​ចិត្ត​​មួយ ដែល​គាំទ្រ​ដោយ​​​ប្រព័ន្ធ​បច្ចេក​វិជ្ជា​»​។

លោក Jerry Lim ប្រធានក្រុម​ហ៊ុន Grab ប្រចាំ​វៀត​​ណាម បានលេីកឡេីងថា៖ «Grab បាន​កំពុង​តែ​​បម្រើ​សេចក្តី​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ​​ដល់​ប្រជា​ពល​រដ្ឋ​វៀត​ណាម ជាមួយនឹង​កម្ម​វិធី​​ឌីជី​ថល​ដ៏អស្ចារ្យ​មួយ ដើម្បី​ផ្តល់​សេវា​​ប្រចាំ​ថ្ងៃ​ដ៏​ទូ​​លំ​ទូលាយ​។ នេះ​ជា​ការ​​បង្ហាញ​ឲ្យ​ឃើញ​ថា Grab បាន​ក្លាយ​ជា​​ដៃគូ​សហ​ការ​ដ៏​រឹងមាំ​​មួយ​របស់​ពហុ​សាជីវ​កម្ម និង​សហ​គ្រាស​របស់​​វៀត​ណាម​ ក៏ដូច​​ជា​ដៃគូ​​សហ​ការ​ក្នុង​ស្រុក​ដ៏​គួរ​ឲ្យ​ជឿជាក់ ដោយ​សារ​តែ​ទី​តាំង​ឈាន​​មុខ​គេ​របស់ Grab​។ យើង​ជឿជាក់​ថា ដៃគូ​ជា​យុទ្ធ​សាស្ត្រ​មួយ​នេះ ជា​មួយ​នឹង Vietjet និង Swift247 គឺ​ជា​​ជំហាន​ដំបូង​សម្រាប់ Grab ក្នុង​ការ​​អភិវឌ្ឍ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ កាន់​តែ​ស៊ី​ជម្រុះ​ជា​មួយ​នឹង​ក្រុមហ៊ុន Sovico Holdings ដែល​ជា​ក្រុមហ៊ុន​​​មួយ​ក្នុង​ចំណោម​​ក្រុមហ៊ុន​ពហុសាជី​វកម្ម​ឈាន​មុខ​គេ​របស់​វៀត​ណាម ដើម្បី​ផ្តល់​ជូន​សេវា​​កាន់​តែ​មាន​គុណ​ភាព​”៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top