សុខភាព

គួរធ្វើយ៉ាងណា ប្រសិនបើមានអាការ រមាស់ និងស្ងួតភ្នែក?

តើអ្នកមានភ្នែកស្ងូត រមាស់ និងរលាកមែនទេ?
ជាមួយគ្នានេះដែរ ការបង្កើតទឹកភ្នែកសិប្បនិម្មិត អាចជួយឲ្យអ្នកធូរស្បះស្បើយ ត្រឹមតែមួយរយៈពេលខ្លី តែប៉ុណ្ណោះ។ ដោយឡែក ជាមួយនឹងការថែទាំភ្នែក ឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់យ៉ាងម្មត់ចត់ ភ្នែករបស់អ្នកនឹងអាចផលិតទឹកភ្នែក តាមបែបធម្មជាតិបាន តាមតែអ្នកត្រូវការ ។

១. អ្នកគួរដឹងថា ទឹកភ្នែកត្រូវបានបង្កើតឡើង ដោយ៣ស្រទាប់។ ស្រទាប់ទី១ គឺ ស្រទាប់ខ្លាញ់ ស្រទាប់ទី២ គឺស្រទាប់ទឹក ហើយស្រទាប់ទី៣ គឺស្រទាប់ម៊ូស៊ីន ដែលជាស្រទាប់សម្រាប់បញ្ចេញទឹកភ្នែក ឆ្លងកាត់គ្រាប់ភ្នែក នៅពេលដែលអ្នកព្រិចភ្នែក។

២. អ្នកគួតែទទួលទានអាហារ ដែលមានអាស៊ីតខ្លាញ់អូមេហ្គា៦ និងអាស៊ីតខ្លាញ់អូហ្គា៣ (ដូចជាត្រីជាដើម) ដើម្បីជួយបង្កើនស្រទាប់ទឺក នៅក្នុងភ្នែក ដែលវាអាចជួយធ្វើឲ្យភ្នែក មិនឆាប់ស្ងួត។

៣. ដើម្បីថែរក្សា ស្រទាប់ម៊ូស៊ីនរបស់ភ្នែកឲ្យបានល្អ អ្នកត្រូវទទូលទានវីតាមីនA។ ហើយប្រភពដ៏ល្អរបស់វីតាមីនA នោះរួមមាន ការ៉ុត ដំឡូងបារាំងផ្អែម ដំឡូងជ្វា ត្រសក់ស្រូវ និងប្រេងត្រី។

៤. អ្នកត្រូវទទួលទានទឹក ឲ្យបានច្រើនជាប្រចាំ ដើម្បីជំនួយដល់ស្រទាប់ទី២ របស់ភ្នែក ដែលជាស្រទាប់ទឹក។

៥. អ្នកគួរតែទទួលទាន វីតាមីន C ដែលវាអាចជួយបញ្ចេញទឹកភ្នែក នៅពេលដែលអ្នក មានអាការៈក្រហាយភ្នែក៕
ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top