សេដ្ឋកិច្ច & អចលនទ្រព្យ

ជប៉ុន ប្រកាសធ្វើច្បាប់ដកកូរ៉េខាងត្បូង ចេញពីបញ្ជីសនាំចេញ

តូក្យូ៖ នៅថ្ងៃពុធនេះប្រទេសជប៉ុនបានប្រកាសឲ្យប្រើច្បាប់កែសម្រួល ដែលធ្វើឱ្យប្រទេសកូរ៉េខាងត្បូងបាត់បង់ដៃគូពាណិជ្ជកម្ម ដែលអាចទុកចិត្តបានរបស់ខ្លួន បន្ទាប់ពីគណៈរដ្ឋមន្រ្តីកាលពីសប្តាហ៍មុន បានអនុម័តលើវិធានការណ៍ចំពេលមានជម្លោះកើនឡើងជាមួយទីក្រុងសេអ៊ូល។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា ការប្រកាសឱ្យប្រើប្រាស់ដោយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មរបស់ប្រទេសជប៉ុននឹងដាក់ឲ្យ ប្រើប្រាស់ច្បាប់នេះជាធរមាននៅថ្ងៃទី២៨ ខែសីហានេះ ព្រោះថាការអនុវត្តន៍នេះមានរយៈពេល ២១ ថ្ងៃ។

កាលពីថ្ងៃសុក្រសប្តាហ៍មុនគណៈរដ្ឋមន្រ្តីជប៉ុន បានអនុម័តលើសំណើដកប្រទេសកូរ៉េខាងត្បូងនូវឋានៈអនុគ្រោះ សម្រាប់ការទិញរបស់របរដែលងាយរងគ្រោះដែលអាចបង្វែរ ទៅប្រើប្រាស់ក្នុងវិស័យយោធា៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top