នយោបាយ

នាយករដ្ឋមន្រ្តីអាណត្តិថ្មី ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្លាប់ប្រកាសចូល និវត្តន៍ តែខ្ញុំមានសិទ្ធបន្ត តែងតាំងជា រដ្ឋមន្រ្តីទៀត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអាណត្តិទី៦ បានមានប្រសាសន៍ថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្លាប់បានប្រកាសចូលនិវត្តន៍ ប៉ុន្តែសម្តេចនៅតែ មានសិទ្ធិ បន្តតែងតាំងឲ្យធ្វើជារដ្ឋមន្រ្តី ក្រសួងព័ត៌មានបន្ត។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោបានថ្លែងថា “កាញារីទ្ធឯង ធ្លាប់ប្រកាសសុំចូលនិវិត្តន៍ នេះជាសិទ្ធរបស់កាញារីទ្ធ តែសិទ្ធរបស់ខ្ញុំ ខ្ញុំតែងតាំងកាញារីទ្ធ ជារដ្ឋមន្រ្តីមន្រ្តីទៀត បើគោរពបក្ស គោរពនាយករដ្ឋមន្រ្តី ធ្វើជារដ្ឋមន្រ្តី បន្តទៀតទៅ ។ តែយើងមិនចេះកើតទុក្ខទេ គឺសប្បាយ ចិត្តរហូតហើយ”។

Facebook Comments

To Top