តារា

Maddox កូនធម៌ជនជាតិខ្មែររបស់ Angelina Jolie ត្រៀមចេញទៅរៀន បន្តនៅកូរ៉េខាងត្បូង

អាមេរិក៖ កូនប្រុសច្បង របស់តារាសម្តែង ដ៏ល្បីល្បាញ Angelina Jolie ដែលគ្រប់គ្នាស្គាល់ថា Maddox ជាកូនចិញ្ចឹមជនជាតិខ្មែរនោះ នឹងទៅបន្តការសិក្សា នៅប្រទេសកូរ៉េខាងត្បូង ។

ព័ត៌មានពី Asia News បានអោយដឹងនៅថ្ងៃទី៦ ខែសីហានេះថា Maddox ដែលត្រូវគេចាត់ទុកថាជាក្មេងប្រុស សំណាងបំផុត ក្នុងចំណោមកុមារកម្ពុជា ជាច្រើននាក់នោះ ត្រូវអ្នកស្រី Angelina Jolie ជាម្តាយបញ្ចូនអោយរៀនបន្ត នៅប្រទេសកូរ៉េខាងត្បូង ខណៈគេជិតចូលវ័យ ១៨ ឆ្នាំ។ Maddox Jolie Pitt ត្រូវទទួលអោយចូលរៀន ក្នុងសកលវិទ្យាល័យល្បី Yonsei University ក្នុងទីក្រុងសេអ៊ូលគឺ Maddox នឹងរៀនផ្នែកគីមីនៅទីនោះ ហើយសព្វថ្ងៃគេកំពុងរៀន ភាសាកូរ៉េ ត្រៀមចាកចេញ ទៅកូរ៉េនៅចុងខែសីហានេះ ហើយ ។

តារាវ័យ៤៤ ឆ្នាំ Angelina Jolie និងកូនប្រុសច្បង Maddox ធ្លាប់បានទៅមើល សាកលវិទ្យល័យ Yonsei កាលពីឆ្នាំ២០១៨ ទើបJolie ចង់អោយកូនរៀននៅទីនោះ ។ Angelina ស្រលាញ់ និងមានមោទនភាពចំពោះ Maddox ខ្លាំងណាស់ ហើយនាងតែងបង្ហាញអារម្មណ៍មិនសប្បាយចិត្តពេលលឺគេហៅ Maddox ថាជាកូនចិញ្ចឹម និងលើកឡើងថា នាងស្រលាញ់កូនស្មើគ្នាទាំងអស់ហើយហើយកូនគ្រប់គ្នាជាក្តីសុខក្នុងជីវិតនាង ៕

ដោយ៖ ទូច សុខលីដា

Facebook Comments

To Top