អន្តរជាតិ

ចិន ព្រមានប្រទេសធំៗ៣ នៅអាស៊ី ចំពោះការធ្វេីជាម្ចាស់ផ្ទះមីស៊ីលរបស់អាមេរិក

ប៉េកាំង៖ ប្រទេសចិន បានព្រមាននៅថ្ងៃអង្គារនេះថា ខ្លួននឹងចាត់វិធានការតបត ប្រសិនបើអាមេរិកបន្តផែនការ ដាក់ពង្រាយមីស៊ីល ដែលមានមូលដ្ឋាននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសលើប្រទេសធំៗចំនួន៣ រួមមាន ជប៉ុន កូរ៉េខាងត្បូង និងអូស្ដ្រាលី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Channel News Asia។

លោក Fu Cong ប្រធានត្រួតពិនិត្យអាវុធនៅក្រសួងការបរទេសចិន បានលើកឡើងថា “ ប្រទេសចិន នឹងមិនឈរជើងដោយសេរី នោះទេ ហើយនឹងត្រូវបង្ខំឱ្យចាត់វិធានការប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយមីស៊ីល រយៈចម្ងាយមធ្យម នៅផ្នែកនេះ នៃពិភពលោក” ។

លោកបានបន្ថែមទៀតថា“ យើងក៏សូមអំពាវនាវ ដល់ប្រទេសជិតខាង របស់យើងឱ្យមានការប្រុងប្រយ័ត្ន និងមិនអនុញ្ញាតឱ្យមាន ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម របស់អាមេរិកលើទឹកដីរបស់ពួកគេនោះទេ”៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top