សុខភាព

នារីពេលចូលបន្ទប់ទឹក មិនគួរធ្វើរឿងទាំងនេះទេ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង ដែលនារីមិនគួរធ្វើពេលដែលចូលបន្ទប់ទឹក ព្រោះអាចនាំជំងឺចូលខ្លួនបាន នៅពេលដែលមិនប្រយ័ត្ន។ តើមានអ្វីខ្លះទៅ?

-អ្នកមិនគួរប្រើក្រដាសជូតមាត់ ដែលទុកក្នុងកាបូបយូរនៅពេល ដែលចូលបន្ទប់ទឹកឡើយ ព្រោះក្នុងក្រដាសនោះអាចជាប់មេរោគច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់ សុខភាពផ្លូវភេទអ្នកណាស់។

-អ្នកមិនគួរប្រើក្រដាស ជូតមាត់ដែលមិនដាក់ក្នុងថង់ យកមកជូតកន្លែងសំងាត់អ្នកឡើយ នៅពេលដែលចូលបន្ទប់ទឹក ព្រោះមេរោគដែលមានលើនោះ អ្នកមិនអាចមើលឃើញឡើយ។ ជាហេតុដែលធ្វើឲ្យសុខភាព អ្នកងាយកើតមានបញ្ហាណាស់ ក្រោយពេលដែលប្រើរួច។

-អ្នកមិនគួរប្រើក្រដាសជូតមាត់តាម ទីសាធារណៈដែលគេដាក់ក្នុងបង្គន់នោះទេ ព្រោះក្រដាសបែបនេះ អាចធ្វើឲ្យអ្នកឆ្លងមេរោគចូលខ្លួនដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើប្រាស់ ក្រដាសជូតមាត់បែបនេះ។

-ក្រោយពេលដែលអ្នកបត់ជើងតូចរួច អ្នកអាចប្រើក្រដាសជូតមាត់ជូតនៅពេលខ្លះ ប៉ុន្តែកុំញឹកញាប់ពេក ទើបមិនងាយប៉ះពាល់ដល់សុខភាព។ នៅពេលដែលអ្នកជូត អ្នកមិនគួរប្រើកម្លាំងធ្ងន់នោះទេ ដោយផ្តិតតិចៗបានហើយ ទើបមិនធ្វើឲ្យប៉ះពាល់ខ្លាំង ដល់កន្លែងសំងាត់របស់អ្នក៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top