អន្តរជាតិ

អាមេរិក ស្វះស្វែងបន្តសន្ធិសញ្ញា សន្តិសុខកោះប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងចិន

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃចន្ទនេះថា កិច្ចចរចាគ្នាបានចាប់ផ្តើមដំណើរការ ជាមួយប្រទេសលើកោះប៉ាស៊ីហ្វិកចំនួន៣ ដើម្បីបង្កើតឲ្យមានកិច្ចព្រមព្រៀង សន្តិសុខជាតិមួយ ដែលនឹងជួបដល់ទីក្រុងវ៉ាស៊ីនតោន ទប់ទល់នឹងការរីកសាយភាយ នៃឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់។

នៅក្នុងរដ្ឋ Pohnpei State ដែលជាសមាជិកមួយ ក្នុងចំណោមសមាជិកទាំង៤ របស់សហព័ន្ធរដ្ឋមីក្រូនេស៊ី លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់អ្នកសារ ព័ត៌មានយ៉ាងដូច្នេះថា “ក្នុងថ្ងៃនេះ ខ្ញុំនៅទីនេះដើម្បីធ្វើការបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងជួយអ្នកការពារ អធិបតេយ្យភាពរបស់អ្នក សន្តិសុខរបស់អ្នក សិទ្ធិរស់នៅក្នុងសេរីភាព និងសន្តិភាពរបស់អ្នក”។

គួរបញ្ជាក់ថា នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលមានឈ្មោះថា សន្ធិសញ្ញាសមាគមសេរី យោធាសហរដ្ឋអាមេរិក មានសិទ្ធិប្រើប្រាស់ដែនអាកាស និងដែនទឹកនានា របស់សហព័ន្ធរដ្ឋមីក្រូនេស៊ី ក្រុមកោះម៉ាស់សល និងសាធារណរដ្ឋប៉ាឡាវ ហើយជាការតបស្នងមកវិញ កោះតូចៗទាំងនោះ ទទួលបានមកវិញនូវជំនួយផ្នែកហិរញ្ញវត្ថុ ៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top