អន្តរជាតិ

ឥណ្ឌាបញ្ជួនទ័ព ៨.០០០នាក់បន្ថែម នៅតំបន់កាស្មៀរ បន្ទាប់ពីប្រធានាធិបតី បានដកឋានៈពិសេសរបស់រដ្ឋ

បរទេស៖ ទូរទស្សន៍ NDTV បានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃច័ន្ទបានបញ្ជូនទ័ពយ៉ាងហោចណាស់ ៨.០០០ នាក់បន្ថែមទៀត ទៅការពារ ទៅតំបន់ ចាមមួ និងតំបន់ កាស្មៀរ បន្ទាប់ពីលោកប្រធានាធិបតី បានដកហូតមាត្រានៃរដ្ឋធម្មនុញ្ញ ដែលផ្តល់ឋានៈពិសេស ដល់រដ្ឋដែលមានជម្លោះនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម NDTV បានរាយការណ៍ថា កងទ័ពបន្ថែមកំពុងត្រូវបានដឹក ដោយយន្តហោះដឹកជញ្ជូនប្រភេទ C-17 របស់កងទ័ពអាកាសឥណ្ឌាទៅកាន់តំបន់ Srinagar ដែលជាទីក្រុងធំបំផុតនៅក្នុងរដ្ឋ។

កងទ័ពត្រូវបានកំណត់ ដើម្បីធានាការបង្កើនសន្តិសុខ ហើយនឹងបន្ថែមដល់ទាហានជាង ៣៥.០០០ នាក់ដែលត្រូវបានបញ្ជូនទៅទីនោះ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។ នៅព្រឹកថ្ងៃដដែល មាត្រា ៣៧០ នៃរដ្ឋធម្មនុញ្ញឥណ្ឌាដែលប្រគល់តំបន់ ចាមួ និងតំបន់កាស្មៀរ ត្រូវបានដកហូតដោយក្រឹត្យប្រធានាធិបតី។

ការបញ្ជូនទ័ពទៅ ៨០០០នាក់បន្ថែមទៀតនេះ ត្រូវបានគេពិនិត្យឃើញថា តំបន់ ចាមួ និងកាស្មៀរ នឹងក្លាយជាទឹកដីរបស់សហជីពចំនួន ២ ដែលមានសិទ្ធិអំណាចនីតិប្បញ្ញត្តិ គ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ។ ច្បាប់ស្តីពីការដកមាត្រារដ្ឋធម្មនុញ្ញ មិនទាន់ត្រូវបានអនុម័ត ដោយសភានៅឡើយទេ ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top