កីឡា

ភេសជ្ជៈប៉ូវកម្លាំង វើក ធ្វើឲ្យអ្នករត់ម៉ារ៉ាតុង​ កាន់តែពេញចិត្ត ពេលមកចូលរួម កម្មវិធីបែបនេះ

សៀមរាប៖ កីឡាករកីឡាការិនីមួយចំនួន ដែលមកចូលរួមក្នុងទិវា រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ បង្ហាញក្ដីរីករាយនឹងភេសជ្ជៈប៉ូវកម្លាំង វើក (Wurkz) ដែលមិនត្រឹមតែឧបត្ថម្ភ ដល់ព្រឹត្តិការណ៍សប្បុរសធម៌ ដ៏ធំនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ ដល់អ្នកចូលរួមផងដែរ។

ទិវារត់ប្រណាំងម៉ារ៉ាតុង ដែលទាក់ទាញអ្នកចូលរួមកម្ពុជា និងបរទេសប្រមាណ៤៧ប្រទេស ចែកចេញជា៤ប្រភេទ ចម្ងាយផ្សេងៗគ្នារួមមាន ៤២km, ២១km, ១០km និង៣km ដោយវិញ្ញាសានីមួយៗ នៅឆ្នាំនេះ សុទ្ធតែទទួលបានការចូលរួម កើនឡើង ជាសរុបប្រមាណ២០% បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៨ ។

សម្រាប់កីឡាករ កីឡាការិនី មិនមែនអាជីព ការរត់ចម្ងាយឆ្ងាយខាងលើ អាចជាការលំបាកមួយ ដែលទាមទារទាំងការតាំងចិត្ត ការហ្វឹកហាត់ ដើម្បីទៅដល់គោលដៅ និងប្រឈម នឹងការឈឺចាប់សាច់ដុំ លើរាងកាយ បន្ទាប់ពីរត់ចប់ ដូច្នេះភេសជ្ជៈប៉ូវកម្លាំង វើក បានរៀបចំបន្ថែម នូវការផ្តល់ជូនពិសេស ដើម្បីសម្រួល ដល់អ្នករត់ទាំងអស់គ្នា។

កញ្ញា ប៊ុណ្ណាលីន អ្នកចូលរួមរត់ម្នាក់បានបញ្ជាក់ថា «នាងខ្ញុំពិតជាពេញចិត្តខ្លាំងជាមួយការ ចូលរួមទិវារត់ម៉ារ៉ាតុងចក្រភពខ្មែរនេះ ដោយសារនាងខ្ញុំបានរួមចំណែក ការងារមួយផ្នែករបស់សង្គម។ នៅតាមដងផ្លូវ ដែលអ្នករត់ទាំងអស់ បានឆ្លងកាត់វិញ គឺថាពិតជាស្រស់ស្អាតខ្លាំង ដោយសារទេសភាព ប្រាង្គប្រាសាទនានា នៅតាមផ្លូវ បូករួមជាមួយដើមឈើធំៗត្រជាក់ ដែលកាត់បន្ថយ ភាពហត់នឿយខ្លះដែរ»។

កញ្ញាបានបន្ថែមទៀតថា «ក្រៅតែពីទេសភាព នាងខ្ញុំពិតជាកោតសរសើរ និងពេញចិត្ត ភេសជ្ជៈប៉ូវកម្លាំង វើក ដែលមិនគ្រាន់តែជាអ្នកឧបត្ថម្ភធំ នៅក្នុងកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងផ្តល់បន្ថែម ទាំងភេសជ្ជៈប៉ូវកម្លាំង វើក ទឹកបរិសុទ្ធកម្ពុជា ទឹកក្រូច អាយស៍ និង ទឹកផ្លែឈើ ជូប រួមជាមួយកន្លែង សម្រាកដ៏ស្រួល និងម៉ាស្សាសាច់ដុំជើងបន្ថែមទៀត ដោយឥតគិតថ្លៃ បន្ទាប់ពីរត់ចប់»។

ជាចុងក្រោយ កញ្ញាបានអំពាវនាវថា «យុវជន ដែលគ្រោងចូលរួម ទិវារត់ប្រណាំងម៉ារ៉ាតុង បែបនេះម្ដងទៀត នៅថ្ងៃទី៨ ខែធ្នូខាងមុខ កុំភ្លេច ទៅរកស្តង់ភេសជ្ជៈប៉ូវកម្លាំង វើក បន្ទាប់ពីរត់ដល់ទី»៕

Facebook Comments

To Top