តារា

លេចលឺថាAriana Grande មានមិត្តប្រុសថ្មីហើយ

អាមេរិក៖ តារាចម្រៀងប៉ុប Ariana Grande ដែលបែកពីមិត្តប្រុស Pete Davidson មិនទាន់បានមួយឆ្នាំនោះត្រូវគេដឹងថាមានអ្នកថ្មីម្នាក់ទៀតហើយគឺតារាចម្រៀង Mikey Foster ។

ព័ត៌មានពី Aceshowbiz អោយដឹងនៅថ្ងៃទី ៣ ខែសីហានេះថា តារាចម្រៀងរូបស្រស់ Ariana Grande ដែលធ្លាប់មានមិត្តប្រុសក្បែរ១០ នាក់នោះ កំពុងមានទំនាក់ទំនងស្នេហាជាមួយ តារាចម្រៀង Mikey Foster ហើយអ្នកទាំងពីរទើបច្រៀងរួមគ្នាក្នុងបទថ្មី “ Boyfriend” ។ ត្រឡប់ទៅខែឧសភាកន្លងទៅ Mikey Foster បានជូនពរAriana ក្នុងថ្ងៃខួបកំណើតជាមួយ រូបថតនាងកាលពីតូចហើយសរសេរថា “ នាងជាមនុស្សអស្ចារ្យម្នាក់ ក្នុងចំណោមមនុស្សល្អលើលោក សូមឆ្នាំនេះជាឆ្នាំដ៏រីករាយ ដែលអ្នកសមនឹងទទួលបាន ស្រលាញ់អ្នក រីករាយខួបកំណើត “ ហើយ Ariana ក៏តបវិញថា ស្រលាញ់ដូចគ្នា ។

ក្រោយឃើញវីដេអូផ្អែមល្ហែមរបស់ Ariana និង Mikey ក្នុង “ Boyfriend “ មានទាំងឈុតស្រើបស្រាលលាយផងនោះ អ្នកគាំទ្រជាច្រើនបានចូល Comment ថា “ អ្នកទាំង២ ស្រលាញគ្នាមែនទេ? “ និងអ្នកខ្លះទៀត “ គូស្នេហ៍ប្រចាំឆ្នាំ” ៕ដោយ៖ ទូច សុខលីដា

Facebook Comments

To Top