តារា

ចែកជើងគ្នាជិត២ ឆ្នាំ សមាជិកGirl’s Generation ស្រាប់ជួបជុំក្នុងថ្ងៃខួបរបស់ Tiffany

កូរ៉េ៖ សមាជិកក្រុមចម្រៀង Girls Generation ដែលចាកចេញពីក្រុម ទៅប្រកបអាជីពសិល្បៈ រាងខ្លួនជិត២ឆ្នាំហើយនោះ បានជួបជុំគ្នាចំថ្ងៃ ខួបកំណើតរបស់ Tiffany ធ្វើអោយ Fan រំភើបជំនួស ។

ព័ត៌មានពី Koreboo បានអោយដឹងនៅថ្ងៃទី៣ ខែសីហានេះថាក្នុងខួបកំណើតចូលវ័យ៣០ឆ្នាំ របស់ តារាTiffany កាលម្សិលមិញនេះ សមាជិកក្រុមចម្រៀង Girls Generation ដែលដើរផ្លូវរាងខ្លួនតាំងពីឆ្នាំ២០១៧ មកនោះបានមកជួបជុំគ្នា ធ្វើពិធីជប់លាងយ៉ាងរីករាយ ដែលនេះជាឱកាសកម្រមួយសម្រាប់សមាជិកទាំង៨ នាក់ ខណៈអ្នកគាំទ្រនៅតែចង់អោយពួកគេជុំបែបនេះលើឆាកតន្ត្រី ។ Tiffany ជាម្ចាស់ខួបផ្ទាល់ បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងInstagram អួតអ្នកគាំទ្រ ហើយអ្នកផ្សេងទៀតដូចជា Sooyoung , Sunny និង Seohyun ក៏បង្ហោះបង្ហាញក្តីសប្បាយរីករាយដូចគ្នា ។

ក្រុមចម្រៀង Girls Generation បានបង្កើតឡើងកាលពីឆ្នាំ២០០៧ ក្រោមដំបូលផលិតកម្ម SM Entertainment ហើយនៅឆ្នាំ២០១៧ សមាជិក២ នាក់សម្រេច មិនបន្តកុងត្រា ជាផលិតកម្ម ទើបពួកលែងមាឱកាស ឡើងឆាករួមគ្នាទៀត ៕

ដោយ៖ ទូច សុខលីដា

Facebook Comments

To Top