តារា

Jordyn Woods នៅមានសង្ឈឹម បានក្លាយជាមិត្ត របស់ Kylie Jenner ម្តងទៀត

អាមេរិក: តារាម៉ូដែល Jordyn Woods ថ្មីៗនេះបាននិយាយថា នាងនៅជាមានសង្ឃឹម អាចត្រឡប់ទៅធ្វើជាមិត្តល្អ របស់សេដ្ឋីវ័យក្មេង Kylie Jenner វិញនៅថ្ងៃណាមួយ ។
ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី៣១ ខែកក្កដានេះថា តារាម៉ូដែលវ័យ២១ ឆ្នាំJordyn Woods ដែលត្រូវបណ្តេញ ចេញពីផ្ទះ គ្រួសារ Kardashian – Jenner កាលដើមឆ្នាំព្រោះលួចទាក់ទងTritan Thompson នោះបាននិយាយថា ថ្ងៃណាមួយនាង នឹងក្លាយជាមិត្តល្អម្តងទៀតជាមួយ Kylie Jenner ទោះពេលនេះ មិត្តភាព របស់ពួកគេបានឃ្លាតឆ្ងាយ ។

Jordyn បាននិយាយប្រាប់ទស្សនាវដ្តី Cosmopolitans ថា “ ខ្ញុំស្រលាញ់ Kylie Jenner ពួកយើងដូចបងប្អូនស្រី សង្ឈឹមថ្ងៃណាមួយ គ្រប់យ៉ាងប្រសើរហើយ យើងអាចក្លាយជាមិត្តល្អម្តងទៀត ហើយជឿជាក់ថា គ្រួសារទាំងពីរ នឹងត្រឡប់មកស្និទស្នាលរីករាយដួចពីមុន” ។

Jordyn Woods និង Kylie Jenner គឺជាមិត្តល្អមិនអាចខ្វះគ្នាបានតាំងពីតូចហើយ Jordyn បានមករស់នៅក្នុងផ្ទះរបស់Kylie និងធ្វើរឿងគ្រប់យ៉ាងជាមួយគ្នា តែគ្រប់យ៉ាងបានបញ្ចប់ ព្រោះមិត្តម្នាក់នេះ បានក្បត់គ្រួសារ Kardashian ដោយលួចទាក់ទងជាមួយ Tritan Thompson អំឡុងពេល Khloe មានផ្ទៃពោះ ។ Kylie ទើបនិយាយកាលខែមុននេះថា ពេលនេះនាងអាចរស់ដោយគ្មាន Jordyn Woods បានហើយ ក៏មិន ដែលនឹកនាដល់ទៀតផង ៕
ដោយ: ទូច សុខលីដា

Facebook Comments

To Top