កីឡា

ព្រឹត្តិការណ៍ កីឡាម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៦ ឧបត្ថមធំដោយ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងចូលមកដល់ ក្នុងរយៈពេល ៤ថ្ងៃទៀត តែប៉ុណ្ណោះ

ភ្នំពេញ៖ ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង វើក សម្តែងនូវភាពត្រេកអរ ដែលទទួលបានអ្នក ចុះឈ្មោះចូលរួមរត់ ក្នុងទិវាកីឡាម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៦ រហូតទៅដល់ ៣៥០០នាក់ ដែលជាចំនួនកើនឡើងប្រមាណ ២០ភាគរយ បើប្រៀបធៀប ទៅនឹងឆ្នាំមុន ក្នុងនោះមានប្រទេស ចំនួន៤៨ប្រទេសចូលរួម មាន១៥៥០ ជាជនបរទេស ខណៈពេលដែលព្រិត្តការណ៍នេះ នៅសល់ត្រឹមតែ ៤ថ្ងៃទៀតតែប៉ុណ្ណោះ ដែលវានឹងកើតឡើង នៅមុខប្រាសាទអង្គរវត្ត ព្រហាមម៉ោង ៥ព្រឹក តទៅ ។

លោកស្រី គង់ កុសល នាយិកាទីផ្សារផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរិជិស បានសម្តែងនូវភាព ត្រេកអរថា “ក្នុងនាមជាម្ចាស់ឧបត្ថមធំ ក្នុងកម្មវិធីនេះ យើងពិតជាមានសេចក្តីសោមន្សរីក រាយបំផុត ដែលទទួលបានពត៌មាន នៃការចុះឈ្មោះរត់ពីសំណាក់មហាជន ក្នុងកម្មវិធី ព្រិត្តការណ៍ម៉ារ៉ាតុង ឆ្នាំនេះបន្តកើនឡើងរហូតដល់ ២០ភាគរយ ព្រោះការចូលរួមនេះនឹងផ្តល់ ផលប្រយោជន៍កាន់តែច្រើន ដល់កុមារក្រីក្រ មន្ទីរពេទ្យ និងគម្រោងអង្គការអភិវឌ្ឍន៍ ដែលជាក្រុមគោលដៅ នៃការបរិច្ចាកថវិកា ដែលប្រមូលបានមកពីការចុះឈ្មោះ របស់មហាជន។”

ហើយលោកស្រីក៏បានផ្តាំផ្ញើរ ដល់អ្នកដែលបានចុះឈ្មោះរត់រាល់ សូមត្រៀមខ្លួនហ្វឹកហាត់ សម្រាក និងបរិភោគអាហារ អោយបានគ្រប់គ្រាន់ ដើម្បីត្រៀមរត់អោយបានល្បឿនលឿន និង ឆាប់ដល់ទី ព្រោះពេលវេលា នៃព្រិត្តការណ៍មកកាន់តែកៀក ត្រឹមតែ ៤ថ្ងៃទៀត តែប៉ុណ្ណោះ៕

Facebook Comments

To Top