ព័ត៌មានជាតិ

មន្ទីរកសិកម្ម ខេត្តព្រះសីហនុ ឃាត់រថយន្តដឹកសាច់សត្វមកលក់នៅផ្សាក្រុងព្រះសីហនុ ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ

ភ្នំពេញ៖ មន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ បានឃាត់រថយន្តមួយគ្រឿងដឹកផលិតផល ពីសាច់សត្វ មកលក់នៅផ្សារលើក្រុងព្រះសីហនុដោយពុំមានច្បាប់អនុញ្ញាត និងឆ្លងកាត់ការពិនិត្យគុណភាពជាមុនពីមន្ត្រីជំនាញពេទ្យសត្វ។

បើតាមប្រធានការិយាល័យផលិតកម្មបសុព្យាបាល មន្ទីរកសិកម្មខេត្តព្រះសីហនុ បញ្ជាក់ថា ក្រោយឃាត់ចាប់ បាននាំយកផលិតផលសត្វទាំងអស់នេះ ទៅពិនិត្យផ្ទៀងផ្ទាត់អំពីគុណភាព រួមមាន៖សាច់ប៉ាតេ ១២០ គីឡូក្រាម, ប្រហិតសាច់មាន់៦០ គីឡូក្រាមនិងប្រហិតសាច់គោ ៤០៥ គីឡូក្រាម។

ក្រោយការត្រួតពិនិត្យរួច មន្ត្រីពេទ្យសត្វសម្រេចចំពោះផលិតផលពីសត្វទាំងអស់ ខាងពេទ្យបានពិន័យដល់ម្ចាស់ទៅតាមច្បាប់ ស្ដីពីសុខភាពសត្វនិងផលិតកម្មសត្វនិងធ្វើកិច្ចសន្យា ឲ្យម្ចាស់អាជីវកម្ម មុនដឹកជញ្ជូនផលិតផលពីសាច់សត្វយកមកលក់លើទីផ្សារ ត្រូវមានច្បាប់អនុញ្ញាតនិងមានការពិនិត្យគុណភាពជាមុនពីពេទ្យសត្វ ។ចំណែកសាច់ជ្រូកចង្កាក់ ចំនួន២០kg ដែលខូចគុណភាពទុកកំទេចចោល៕

Facebook Comments

To Top