អន្តរជាតិ

អ្នកជំនាញអាមេរិក និងកូរ៉េខាងត្បូង៖ មីស៊ីល ២គ្រាប់ដែលកូរ៉េខាងជើង បាញ់ចុងក្រោយនេះ គឺហោះឡើងលើបានចម្ងាយ ៣០គីឡូម៉ែត្រ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានផ្សាយថា រយៈកំពស់អតិបរិមានៃមីស៊ីល ដែលបាញ់ដោយកូរ៉េខាងជើង កាលពីព្រឹកថ្ងៃពុធនេះ គឺហោះឡើងបានចំងាយ ៣០គីឡូម៉ែត្រ (១៨,៦ ម៉ាយ) ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ យោធាកូរ៉េខាងត្បូង និងអាមេរិក កំពុងវិភាគលម្អិតបន្ថែមទៀត ទាក់ទងនឹងមីស៊ីលនោះ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ទីភ្នាក់ងារកូរ៉េខាងត្បូងបានរាយការណ៍ ដោយយោងទៅលើយោធាថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបាញ់គ្រាប់ផ្លោងជាច្រើនគ្រាប់ ដែលមិនស្គាល់អត្តសញ្ញាណ នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ នាយសេនាធិការចម្រុះ កូរ៉េខាងត្បូងបានបន្តទៀតថា ការបាញ់បង្ហោះនេះ គឺមីស៊ីលរយៈចម្ងាយជិតចំនួន ២ គ្រាប់ដែលហោះបានចម្ងាយប្រមាណ ២៦៧ ម៉ាយល៍ មុនពេលធ្លាក់ចូលសមុទ្រជប៉ុន។

កូរ៉េខាងត្បូងបានកំណត់ អត្តសញ្ញាណមីស៊ីលនោះជាប្រភេទ KN-23 ។

ការបាញ់បង្ហោះកាលពីថ្ងៃពុធ បានកើតឡើងមិនដល់មួយសប្តាហ៍នោះទេ ចាប់តាំងពីប្រទេសកូរ៉េខាងជើង បានបាញ់ផ្លោងពីរគ្រាប់ចេញពី តំបន់មួយដែលនៅជិតទីក្រុងឆ្នេរសមុទ្រ ភាគខាងកើតរបស់ខ្លួនឈ្មោះ Wonsan កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍ភ្លាមៗបន្ទាប់ពី ការបាញ់បង្ហោះនោះថា គឺជាការធ្វើតេស្តអាវុធយុទ្ធសាស្ត្រថ្មី និងត្រូវបានសង្កេតឃើញដោយ ផ្ទាល់ពីសំណាក់មេដឹកនាំគីមជុងអ៊ុន ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top