កីឡា

ជំនួបផ្ទាល់កំពូល កីឡាករបាល់ទាត់ លំដាប់ថ្នាក់ពិភពលោក “RONALDINHO” និងក្រុមម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019  នាទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល 

ទីក្រុង Rio៖ ពិតជាមានមោទនភាព និងក្តីសប្បាយរីករាយ ជាខ្លាំង ដែលក្រុមកីឡាករកម្ពុជា និងជាម្ចាស់ជើងឯក Tiger Street Football Festival 2019 ទទួលការអញ្ជើញ មកជួបផ្ទាល់កំពូល កីឡាករបាល់ទាត់ លំដាប់ថ្នាក់ពិភពលោក “RONALDINHO”  នៅគេហដ្ឋានរបស់ លោកជាលក្ខណៈឯកជនភាព។  ដំណើរទស្សនកិច្ច នេះគឺនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលចំនួនបីថ្ងៃគឺ ថ្ងៃទី១៧ ទី១៨ និងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

ក្រុមកីឡាករកម្ពុជា និងក្រុមការងារ ស្រាបៀរថៃហ្គ័រ បានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ មកកាន់គេហដ្ឋានផ្ទាល់ របស់កំពូលកីឡាករបាល់ទាត់ សញ្ជាតិប្រេស៊ីល លោក RONALDINHO មានការថតរូបអនុស្សាវរីយ៍ ជាមួយក្រុមកីឡាករកម្ពុជា ជាពិសេសលោក RONALDINHO បានចុះហត្ថលេខាផ្ទាល់ លើអាវ កីឡាជាច្រើនទុកជាកាដូពិសេសជូនសមាជិកទាំងអស់ នៃក្រុម កីឡាករកម្ពុជា និងបានរៀបចំកម្មវិធី ជប់លៀង អាំងសាច់បែបអាហារ ប្រចាំប្រទេស ប្រេស៊ីល និងអាហារប៊ុហ្វេច្រើនមុខដ៏ឆ្ងាញ់ពិសា និងមានបម្រើភេសជ្ជៈជាច្រើន អមជាមួយការចាក់តន្រ្តី កំដរអារម្មណ៍ ក្នុងបរិយាកាស សប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត ហើយនិងមានវត្តមានបងប្រុស RONALDINHO និងមិត្តភ័ក្តិជាច្រើនរបស់ លោក RONALDINHO ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ព្រមទាំងការលេង Footvolley ដែលជាកីឡាដ៏ពេញនិយម នៅប្រទេសប្រេស៊ីល ដែលបានធ្វើឡើងនៅក្នុងសួនដ៏ស្រស់ស្អាតនៅក្នុងបរិវេណគេហដ្ឋានរបស់ RONALDINHO។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ  លោក RONALDINHO បានមានប្រសាសន៍ថា លោកពិតជារំភើបរីករាយដែលបានរៀបចំ ពិធីជប់លៀងនៅក្នុងបវិវេណគេហដ្ឋានផ្ទាល់របស់លោក ដើម្បីស្វាគមន៍ក្រុមម្ចាស់ជើងឯកនៃកម្មវិធី Tiger Street Football Festival 2019 មកពីប្រទេសកម្ពុជា ជាពិសេសផ្តល់ការណែនាំ បច្ចេកទេសលេង និងចែករំលែកបទពិសោធន៍ល្អៗ របស់លោកជូនក្រុមម្ចាស់ជើងឯក។ លោកត្រៀមខ្លួនរួចជាស្រេច ក្នុងការមកទស្សនាប្រទេសកម្ពុជា និងមកជួបផ្ទាល់អ្នកគាំទ្រកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ក្នុងខែមករា ឆ្នាំ ២០២០ ខាងមុខនេះ។

ជាពិសេសទៅទៀតក្នុងដំណើរទស្សនកិច្ចនេះ ក្រុមកីឡាករកម្ពុជា បានចូលទស្សនា ផ្ទាល់នូវការប្រកួតវគ្គ១ ភាគ៤ផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានដ៏ធំឈ្មោះ Maracanã  រវាងក្រុម Flamengo និង Athletico Paranaense ដើម្បីប្រកួតដណ្តើម ពានរង្វាន់ ប្រេស៊ីល (Copa do Brasil) ដោយមានការចូលរួមពីអ្នកគាំទ្រ កីឡាបាល់ទាត់រាប់ម៉ឺននាក់ សំឡេងនូវការទូងស្គរ និងស្រែកហ៊ោ អបអរពេញពហុកីឡាដ្ឋាន យ៉ាងរំភើបសប្បាយ រីករាយក្រៃលែង។  នេះគឺជាបទពិសោធន៍ លើកដំបូងក្នុងការ ទស្សនាដោយផ្ទាល់នូវកម្មវិធីប្រកួត បាល់ទាត់ នៅក្នុងពហុកីឡាដ្ឋានអន្តរជាតិនៅក្នុងទ្វីបអាមេរិកឡាទីន សម្រាប់ក្រុមម្ចាស់ជើងឯក និងក្រុមការងារស្រាបៀរ ថៃហ្គ័រដែលមាន អារម្មណ៍រំភើប និងសប្បាយរីករាយ បំផុត ដែលមិនអាចបំភ្លេចបាន។

លើសពីនេះទៀត បានរីករាយទស្សនា នៅកន្លែងទេសចរណ៍ដ៏ពេញនិយមនៅទីក្រុង Rio ដូចជា ទស្សនាទេសភាពភ្នំ Corcovado  និង Sugarloaf ដើរលំហែកម្សាន្តបន្ធូរអារម្មណ៍នៅតាម ឆ្នេរសមុទ្រ Copacabana  ដ៏វែង និងស្រស់ស្អាត  អមជាមួយអគារខ្ពស់ៗ ដែលមានរចនាបទទំនើប គួរឲ្យទាក់ទាញនៅកណ្តាលទីក្រុង Rio ។

ក្នុងឱកាសពិសេសនេះផងដែរ លោក ភូ គឹម សែ ដែលជាប្រធានក្រុមម្ចាស់ជើងឯក Tiger Street Football Festival 2019 បានប្រសាសន៍ថា លោក និងសមាជិកទាំងអស់ របស់លោក មានអារម្មណ៍រំភើបរីករាយ និងរំជើបរំជួល ចិត្តខ្លាំងណាស់ ដែលបានជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ក្នុងដួងចិត្តរបស់លោក គឺលោក RONALDINHO នៅក្នុងគេហដ្ឋានផ្ទាល់របស់គាត់ នៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល ហើយលោកសង្ឃឹមថា Tiger Street Football Festival នឹងមានការរៀបចំ កម្មវិធីជួបផ្ទាល់ បែបនេះកាន់តែអស្ចារ្យជាមួយនឹងកំពូលរីបុរសបាល់ទាត់លំដាប់ពិភពលោក នៅឆ្នាំក្រោយៗទៀត។

ឆ្នាំនេះជាភាពជោគជ័យដ៏ធំធេង និងកាន់តែប្លែកខុសពីឆ្នាំមុនៗ សម្រាប់កម្មវិធី Tiger Street Football Festival 2019 ដោយបានផ្តល់ បទពិសោធន៍ដ៏កម្រមាន មិនដែលធ្លាប់មានពីមុនមក និងមានតែម្តងគត់ក្នុងមួយជីវិត សម្រាប់ក្រុមកីឡាករកម្ពុជាជួបផ្ទាល់ ក្នុងគេហដ្ឋានផ្ទាល់របស់កំពូល កីឡាករបាល់ទាត់លំដាប់ថ្នាក់ ពិភពលោក RONALDINHO នៅទីក្រុង Rio ប្រទេសប្រេស៊ីល។

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធី ទស្សនកិច្ច សកម្មភាព និងរូបភាព នៃដំណើរទស្សនកិច្ចរបស់ ក្រុមម្ចាស់ជើងឯក Tiger Street Football Festival 2019  ទីក្រុង Rio De Janeiro  ប្រទេសប្រេស៊ីល សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ!

Facebook Comments

To Top