ព័ត៌មានជាតិ

គ.ម.ក.និងធនាគារ អភិវឌ្ឍន៍ អាស៊ី រៀបចំសិក្ខាសាលាស្តីពី “សញ្ញាបណ្ណសាជីវកម្ម”

ភ្នំពេញ ៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)  បាន សហការជាមួយធនាគារ អភិវឌ្ឍន៍ អាស៊ី (Asian Development Bank) រៀបចំសិក្ខាសាលាស្តីពី “សញ្ញាបណ្ណសាជីវកម្ម” សម្រាប់ ក្រុមហ៊ុនបោះផ្សាយសក្តានុពល វិនិយោគិនសក្តានុពល និងស្ថាប័នពាក់ព័ន្ធ ផ្សេងៗក្រោម អធិបតីភាពលោកស៊ូ សុជាតិ ជាអគ្គនាយកនៃ គ.ម.ក. និងជាសហប្រធាននៃក្រុមការងារ A-MDP ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅរមណីយដ្ឋានសុខា ខេត្តសៀមរាប ។

កម្មវិធីនេះ មានការចូលរួមពីសិក្ខាកាម ដែលជាបុគ្គលសំខាន់ៗមកពី គ.ម.ក. ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលសុទ្ធ តែជាស្ថាប័ន មានតួនាទីចម្បងក្នុងការអភិវឌ្ឍវិស័យមូលបត្រ ជាពិសេស សិក្ខាកាម ដែលជាបុគ្គលសំខាន់ៗ មកពីក្រុមហ៊ុនបោះផ្សាយសក្តានុពល និងវិនិយោគិន សក្តានុពល។

សូមបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងទិសដៅដើម្បីអភិវឌ្ឍទីផ្សារសញ្ញា បណ្ណសាជីវកម្ម និងលើកកម្ពស់ការយល់ដឹងពាក់ ព័ន្ធនឹងជម្រើសហិរញ្ញប្បទានតាម រយៈការបោះ ផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម។ ដោយបានផ្តោតជាសំខាន់ទៅលើ កំណើន និងការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណក្នុងប្រទេសអាស៊ានក្នុងរយៈពេលពីរទស្សវត្សចុងក្រោយ។ អត្ថប្រយោជន៍ និងដំណើរការនៃការបោះផ្សាយលក់សញ្ញាបណ្ណ ។ អាថ៌កំបាំងនៃការកៀរគរ វិនិយោគិនស្ថាប័ន ៕

ដោយ៖ ធីលីថូ

Facebook Comments

To Top