នយោបាយ

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការ ទ្វេភាគីបន្ថែម

ភ្នំពេញ៖ ទីក្រុងភ្នំពេញ និងក្រុងហូរជីមិញ បានប្តេជ្ញាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ។ នេះបើតាមការលើកឡើងក្នុងជំនួប ពិភាក្សារវាងសម្តេចហេង សំរិន ប្រធានរដ្ឋសភា ជាមួយ លោកស្រី ង្វៀន ធីឡិ (NyuyenThiLe) អនុលេខាបក្ស និងជាប្រធានក្រុមប្រឹក្សា ប្រជាជនទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ។

ក្នុងជំនួបពិភាក្សាលោកស្រី ង្វៀន ធីឡិ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនៅកម្ពុជា ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការឲ្យ រឹងមាំទៀតរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ។

លោកស្រី ង្វៀន ធីឡិ ក៏បានស្នើសម្តេច ហេង សំរិន គំាទ្រកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ។ ចំណែកទីក្រុងហូជីមិញ បានត្រៀមលក្ខណៈសម្បត្តិ គ្រប់ពេលវេលាក្នុងការចែករំលែក បទពិសោធន៍ដល់រាជធានីភ្នំពេញ ក្នុងដំណាក់កាលដែលកម្ពុជា កំពុងអភិវឌ្ឍន៍យ៉ាងនេះ។

ក្នុងឱកាសនោះដែរ សម្តេច ហេង សំរិន បានកោតសរសើរ និងគំាទ្រចំពោះកិច្ចសហប្រតិបត្តិការ គ្រប់វិស័យយ៉ាងស្អិត រមួតរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។

សម្តេចបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធទំាងក្នុងក្របខណ្ឌបក្ស រដ្ឋ និងរដ្ឋបាលគ្រប់ផ្នែក រួមទំាងការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព រីកចម្រើនទំាងសងខាង ស្របតាមពាក្យស្លោក “អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យស្អិតរមួត និងយូអង្វែង”។

ជាមួយគ្នានេះ សម្តេចមានការជឿជាក់ថា ការរីកចម្រើនយ៉ាងខ្លំាង របស់ទីក្រុងហូជីមិញ នឹងអាចធ្វើឲ្យទីក្រុងមួយនេះ ក្លាយជាទីក្រុងគុជមួយក្នុងតំបន់ អាស៊ីអាគ្នេយ៍នាពេលអនាគតយ៉ាងខ្លី ៕

ដោយ ស សំណាង

Facebook Comments

To Top