អន្តរជាតិ

Khloe Kardashian លេងខ្លួនអោយ កូនស្រីជាមួយ ឈុតហ្វេសិន ស្អាតមិនចាញ់មនុស្សធំ

អាមេរិក៖ នាង Khloe Kardashian ដែលត្រូវគេស្គាល់ថា ជាកំពូលអ្នកលេងម៉ូដហ្វេសិនម្នាក់ ក្នុងត្រកូល Kardashian នោះបាន ធ្វើអោយអ្នកលេងអ៊ិនធ័រណេត លង់ស្រលាញ់កូនស្រី របស់ខ្លួនព្រោះតែលេង ឈុតហ្វេសិនCute Cute មិនចាញ់មនុស្សធំ ។

ថ្មីៗនេះតារាទូរទស្សន៍ Khloe Kardashian បានបង្ហោះរូបកូនស្រី True ជាច្រើនសន្លឹកក្នុងបណ្តាញ Instagram ធ្វើអោយអ្នកFollow ខ្នក់ខ្នាញ់គ្រប់គ្នា ព្រោះកូនតូចអាយុមិនទាន់មួយឆ្នាំនោះស្លៀកឈុត ហ្វេសិនស្អាតដូចមនុស្សធំ ។ ចំណែករូបថតថ្មីមួយសន្លឹក True អង្គុយដាក់ដៃលើកៅអី ញញឹមរកកាមេរាវិញ នាងកាន់តែគួរអោយស្រលាញ់ ហើយKhloe ថែមទាំសរសេរអួតប្អូនស្រីជា កំពូលម៉ូដែលហ្វេសិនKendall Jenner ទៀតផងថាធំឡើងមិនអោយចាញ់ម្តាយមីង Kendall ទេ ។

ក្រោយបានឃើញរូបថតរបស់ True Thompson ដែលមានអ្នកចុច Like ដល់ជិត៣ លាននាក់នោះ អ្នកFollow នាំគ្នាលើកឡើងថាក្មេងនេះកំពុងឈានរកភាពល្បីល្បាញដូចមីងៗ Kendall ជាកំពូលម៉ូដែល និង Kylie Jenner ដែលជាសេដ្ឋីវ័យក្មេង លើលោកហើយ ៕
ដោយ៖ ទូច សុខលីដា

Facebook Comments

To Top