តារា

ស្ងាត់ៗ RM សមាជិកBTS មាន Remixថ្មី បទ Old Town Road ជាមួយតារាអាមេរិក Lil Nas X ( សម្លេង)

កូរ៉េ៖ RM សមាជិកក្រុមក្រុមចម្រៀង BTS បានបង្អើលអារម្មណ៍ អ្នកគាំទ្រដោយចេញ ចម្រៀង Remix ជាមួយបទOld Town Road របស់ Lil Nas X ។

“Old Town Road “ ជាចម្រៀងពេញនិយមបំផុត របស់តារាចម្រៀងរ៉េបអាមេរិកវ័យ២០ឆ្នាំ Lil Nas X ហើយបទនេះ ត្រូវយកទៅច្រៀងRemix ដោយតារាល្បីជាច្រើនដូចជាBilly Ray Cyrus, Diplo, Young Thug, Mason Ramsey ហើយថ្ងៃនេះម្ចាស់បទស្រាប់តែបញ្ចេញ Remix ថ្មីមួយទៀតក្នុងYouTube Channel របស់ខ្លួនជាមួយតារាចម្រៀង RM សមាជិកក្រុមចម្រៀងកូរ៉េ BTS និងដាក់ចំណងជើងថ្មីថា “Seoul Town Road “ ហើយFan របស់RM ទាំងនៅកូរ៉េនឹងអាមេរិកពិតជាភ្ញាក់ផ្អើលណាស់ពេលលឺបទនេះ ។

ជាមួយស្ទីលរ៉េបបែបថ្មី ក្នុងបទ “Seoul Town Road “ នេះFanជាច្រើនអួតថាឡូយហើយទាក់ទាញណាស់ ៕

ដោយ៖ ទូច សុខលីដា

Facebook Comments

To Top