ព័ត៌មានជាតិ

មូលហេតុអ្វី បានជាអ្នកនិពន្ធវ័យក្មេង ខិតខំបង្កើត ចងក្រង សន្ទានុក្រម សន្តានពាក្យក្នុងភាសាខ្មែរទំនើប?

ភ្នំពេញ៖ សន្ទានុក្រម សន្តានពាក្យក្នុងភាសាខ្មែរទំនើប គឺជាការតាក់តែងចងក្រង បណ្តុំទៅដោយបច្ចេកស័ព្ទ និងភាសាកាន់តែទំនើប ដែលមានវាក្យស័ព្ទខ្លះថ្មី និងសម្បូរបែបជាងមុន។

សន្ទានុក្រមដែលមាន៨៣៦ទំព័រនេះ ត្រូវប្រើពេលប្រមាណ២ឆ្នាំ ដើម្បីបង្កើត និងចងក្រងឡើង ដោយ លោកអនុបណ្ឌិតផ្នែកអក្សរសាស្រ្តខ្មែរ ឈិន សីហា ដែលបច្ចុប្បន្ន ជាសមាជិកគណៈកម្មការភាសាវិទ្យា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាទីប្រឹក្សាជាន់ខ្ពស់ នៃបណ្ឌិត្យសភាស្រាវជ្រាវ សាកលវិទ្យាល័យបញ្ជាសាស្រ្ត បានឲ្យដឹងថា ក្នុងតំណាក់ការនៃការរៀបរាងចងក្រង នោះ គឺបានទទួលការជ្រោមជ្រែង ប្រឹក្សាយោបលពីសំណាក់បណ្ឌិត សាស្រ្តចារ្យជាច្រើន ហើយក៏ជួបនូវឧបសគ្គមផងដែរទម្រាំចេញជារូបរៀងឡើង។

ប៉ុន្តែដោយទឹកចិត្តតស៊ូ ខិតខំប្រឹងប្រែង ជំនះឧបសគ្គ អ្នកនិពន្ធវ័យក្មេង ឈិន សីហា បានសម្រេចជោគជ័យរបស់ខ្លួន បង្កើតនូវសន្ទានុក្រមនេះឡើង ក្នុងបំណងរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំ ដោយរំពឹងទុកថា សន្ទានុក្រមនេះ នឹងចូលរួមឲ្យមានវឌ្ឍនភាពសង្គម ភាពរីកចំរើន តាមរយៈការសរសេរ និងការតាក់តែងនិពន្ធជាដើម ។

ដោយ៖ស៊ាន កុសល

Facebook Comments

To Top