តារា

Fan នាំគ្នាបារម្ភជំនួស ពេលឃើញ UEE ទៅជាស្គមបែបនេះ

កូរ៉េ: តារាចម្រៀងនិងជាតារាសម្តែង UEE អតីតសមាជិក ក្រុមចម្រៀង After School បានបង្ហាញខ្លួន ក្នុងសភាពស្គមប្លែក ធ្វើអោយអ្នកគាំទ្រ ព្រួយបារម្ភ ពីសុខភាពរបស់នាង ។
ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០១៩ នេះថា តារាចម្រៀងនិង ជាតារាសម្តែង UEE អតីតសមាជិកក្រុមចម្រៀង After School បានបង្ហោះរូបថតថ្មី មួយសន្លឹក ក្នុងបណ្តាញសង្គម ធ្វើអោយអ្នកគាំទ្រ នៅមិនសុខនាំគ្នា បង្ហាញក្តីបារម្ភ ហើយឆ្ងល់ថាហេតុអ្វីនាងស្គមច្រើនបែបនេះ ។

ខណ:មានមតិជាច្រើន និយាយពីរាងស្គម មុខតូចនិងជើងវែងរបស់នាង ក៏មានមតិមួយចំនួន ចេញមុខការពារថា នេះព្រោះតែ UEE ញ៉ាំអាហារមានកំណត់ ទើបស្លីមបែបនេះគ្មាន អ្វីគួរអោយបារម្ភនោះទេ។

បន្ទាប់ពីមតិផ្សេងគ្នា ត្រូវលើកឡើង ព្រោះតែរូបថតមួយសន្លឹកនេះ ក៏មានអ្នកគាំទ្រ ជាច្រើនលើកទឹកចិត្ត UEE អោយខំញ៉ាំនិងថែសុខភាព ព្រោះបើប្រៀបធៀប ជាមួយរូបថតកាលពីមុន នាងមើលទៅមានសុខភាពល្អ ហើយស្រស់ស្រាយ ខ្លាំងណាស់ ៕

Facebook Comments

To Top