តារា

អីយ៉ាស! តោមីងសុឺ២០០១ ប៉ះជាមួយសាន់ឆាយ ឆ្នាំ២០១៨ ក្នុងភាពយន្តថ្មីឆាប់ៗនេះ

តៃវ៉ាន់៖ តារាសម្តែងវ័យក្មេង Shen Yue ដែលសម្តែងជាសាន់ឆាយ ក្នុងខ្សែភាពយន្ត” ស្នេហា៤ ដួង “ ឬ F4 ឆ្នាំ២០១៨ នឹងចាប់ដៃគូជាមួយ រាមច្បងតោមីងសុឺសមាជិកF4 កាលពីជិត២០ឆ្នាំមុន ។ 

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០១៩ នេះថាតារាសម្តែងវ័យ៤២ ឆ្នាំ Jerry Yanដែលសម្រាកពីការងារសម្តែងមួយរយៈធំ ព្រោះបញ្ហាសុខភាពនោះ នឹងសម្តែងជាតួឯកក្នុងភាពយន្តថ្មី”The Exchange Luck  “ ហើយអ្វីដែលគួរអោយអារម្មណ៍នោះ គឺលោកត្រូវចាប់គូអោយ សម្តែងជាមួយតារាវ័យប្អូន២០ ឆ្នាំ Shen Yue តួសាន់ឆាយក្នុងរឿង F4 ឆ្នាំ២០១៨  ដែលទើបឈានចូលវ័យ២២ ឆ្នាំ  ។ កម្មវិធីបន់ស្រន់សុំសំណាងមុនថតរឿងថ្មីនេះ បានធ្វើកាលពីថ្ងៃសោរ៍កន្លងទៅនេះ តែតោមីងសុឺមិនបានចូលរួមទេ ព្រោះមានការងារផ្សេងត្រូវធ្វើ ។

តោមីងសុឺ ក្លាយជាតារាក្នុងចិត្ត របស់ប្រជាជនអាសុីកាលពីឆ្នាំ ២០០១ តាមរយៈភាពយន្ត”Meteor Garden “ ឬ ស្នេហាបួនដួង ហើយគ្រប់គ្នាតែងសង្ឈឹមថាមេក្រុមF4 រូបនេះនឹងបង្ហាញក្នុងខ្លួនក្នុងភាពយន្តថ្មី ហើយទទួលការគាំទ្រខ្លាំងជាងមុនទៅទៀត៕

ដោយ៖ ទូច សុខលីដា 

Facebook Comments

To Top