ជីវប្រវត្តិឥស្សរជន

មកដឹងពីប្រវត្តិ និងអត្ថន័យរូបសញ្ញា​ ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ក្រសួងអប់រំ មានសញ្ញាសម្គាល់ផ្ទាល់ខ្លួន តាំងពីឆ្នាំ១៩៤៨ ។ សញ្ញានេះបានឧប្បត្តិកឡើងដោយព្រះរាជ្យក្រឹត្យលេខ១៣ ស.ន ចុះថ្ងៃទី២០ ខែមករា ឆ្នាំ១៩៤៨ ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។

ខាងក្រោមនេះជាអត្ថន័យ និងខ្លឹមសាររូបសញ្ញា ដែលស្នើសុំប្រើប្រាស់ជាថ្មីនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩៣ ដោយក្រសួងអប់រំ យុវជន និងកីឡា ៖

ក. រូបសញ្ញាមានរង្វង់មូលព័ទ្ធជុំវិញដោយក្បាច់ភ្ញីទេសពណ៌មាស ជាតំណាងឱ្យវប្បធម៌ខ្មែរ និងជានិមិត្តរូបស្រទាប់យុវជនកំពុងសិក្សាអប់រំ ដែលមានការរីកចម្រើនលូតលាស់ជាផ្កា ជាផ្លែ របស់ប្រទេសជាតិទៅអនាគត ។

ខ. នៅចំកណ្ដាលពីលើកម្រងផ្កាក្បាច់ភ្ញីទេស មានកងរង្វង់មូលទ្រភ្លើងពណ៌មាស ជានិមិត្តរូបវិស័យកីឡា ដែលមានយុវវ័យជាអ្នកទ្រទ្រង់ និងបន្តវេន ។

គ. នៅលើផ្ទៃសញ្ញា មានកាំរស្មីពណ៌មាសចាំងបំភ្លឺគ្រប់ទិសទីលើផ្ទៃពណ៌ផ្ទៃមេឃ ជាពន្លឺនៃវិជ្ជាអប់រំ សតិបញ្ញា ស្មារតីដល់ប្រជាពលរដ្ឋខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ឃ. ក្រណាត់ខ្សែបូ ពណ៌ផ្ទៃមេឃដែលមានចារិកអក្សរពណ៌មាស ក្រសួងអប់រំ យុវជន និងកីឡា ទ្រពីក្រោមជានិមិត្តរូបវិស័យអប់រំសិក្សា ដែលមានទំនាក់ទំនងជាមួយអន្តរជាតិ ៕

Facebook Comments

To Top