កីឡា

U-15 កម្ពុជា ចេញទៅប្រជែងពាន AFF U-15 Chmapionship នៅថៃ

ភ្នំពេញ៖ ក្រុមជម្រើសជាតិ យុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា បានធ្វើដំណើរទៅប្រទេសថៃហើយ នៅព្រឹកថ្ងៃព្រហស្បត្តិនេះ ដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ AFF U-15 Championship 2019 នៅថៃ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហាខាងមុខ ។

បេសកកម្មនេះ ដឹកនាំដោយលោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា និងកីឡាករ ២៣នាក់ ខណៈក្រុមU-15 កម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមម្ចាស់ផ្ទះថៃ អូស្ដ្រាលី ម៉ាឡេស៊ី ឡាវ និងប្រ៊ុយណេ ។ បន្ទាប់ពីធ្វើដំណើរទៅដល់ថៃ ភារកិច្ចចំពោះមុខមុនគេ គឺកម្ពុជា ត្រូវជួបក្រុម U-15 អូស្ដ្រាលី បើកឆាកនាថ្ងៃទី២៨ ខែកក្កដាចុងសប្ដាហ៍នេះ ។

លោក Inoue Kazunori បានឲ្យដឹងថា បេសកកម្មនេះ លោករំពឹងថា កូនក្រុមរបស់លោកនឹងព្យាយាមធ្វើបានល្អ ។ ប៉ុន្ដែការប៉ះអូស្ដ្រាលីនៅថ្ងៃបើកឆាក លោកក៏មានក្ដីបារម្ភខ្លះដែរ ព្រោះអូស្ដ្រាលី ជាក្រុមមានកីឡាករមាឌធំៗ ។ ម្យ៉ាងកីឡករទើបធ្វើដំណើរទៅដល់ថៃ ធ្វើឲ្យហត់នឿយ ។ តែយ៉ាងណាលោកសង្ឃឹម កីឡាករយុវជនកម្ពុជា នឹងខំប្រឹង ដើម្បីដណ្ដើមលទ្ធផលល្អជូនជាតិរបស់ខ្លួន ៕

Facebook Comments

To Top