ជីវប្រវត្តិឥស្សរជន

ជាប្រវត្ថិសាស្ត្រ ដែលរឿង Avengers: Endgame ក្លាយជាភាពយន្ត រកចំណូលបានច្រើន ជាងគេបំផុត បន្ទាប់ពីវ៉ាដាច់រឿង Avatar

New York៖ ក្រុមហ៊ុន Disney បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា រឿង “Avengers: Endgame” ដែលជាខ្សែភាពយន្តរបស់ Disney និង Marvel នឹងវ៉ាដាច់ខ្សែភាពយន្តរឿង “Avatar” កាលពីអតីតកាល នៅក្នុងបញ្ជីខ្សែភាពយន្ត ដែលរកចំណូលបានច្រើនបំផុត កាលពីថ្ងៃអាទិត្យ នៅក្នុងការចេញផ្សាយចុងសប្តាហ៍ទី ១៣។

យោងតាមសារព័ត៌មាន CNN Business បានចេញផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា រឿង “Avatar,” ដែលជាខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ដ្ររបស់លោក James Cameron ដែលត្រូវបានកំណត់នៅលើភព Pandora បានធ្វើកំណត់ត្រា ដែលរកចំណូលបានច្រើនបំផុតអស់រយៈពេល ១០ឆ្នាំមកហើយ។ ខ្សែភាពយន្ត “Avengers” ចុងក្រោយបង្អស់ដែលដើរតួដោយ លោក Robert Downey Jr និង Chris Evans បានរកប្រាក់បានច្រើនជាង ២,៧៨៩ពាន់លានដុល្លារនៅទូទាំងពិភពលោក។

លោក Alan Horn ជាសហប្រធាន និងជាប្រធានផ្នែកច្នៃប្រឌិតរបស់ The Walt Disney Studios បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ជាការអបអរសាទរដ៏ធំធេងចំពោះក្រុម Marvel Studios និង Walt Disney Studios ហើយសូមអរគុណដល់អ្នកគាំទ្រ ជុំវិញពិភពលោកដែលបានលើករឿង ” Avengers: Endgame “ទៅកាន់ទីខ្ពស់ជាងគេជាប្រវត្តិសាស្រ្តទាំងនេះ»។

ដើម្បីឈានដល់ចំណុចកំពូលនេះ រឿង “Endgame” បានឆ្លងកាត់ខ្សែភាពយន្តដ៏ល្បីល្បាញជាច្រើន ដែលរកចំណូលសន្ធឹកសន្ធាប់ ក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្តដូចជា រឿង “Titanic,” រឿង Star Wars និងរឿង “Avengers: Infinity War ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top