ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌចំការមន ដែលមានជម្ងឺ

ភ្នំពេញ: នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ញៀប សាផន មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ដែលមានជម្ងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិ១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសសួរសុខទុក្ខនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថវិកា ចំនួន ៤លានរៀល ទឹកសុទ្ធ ៤កេស ទឹកដោះគោបឺត ៣កេស ទឹកផ្លែឈើ ១កេស និង ផ្លែឈើស្រស់ ១កន្ត្រក ជូនដល់អ្នកជម្ងឺ ជាអំណោយសួរសុខទុក្ខនិងជាការចែករំលែកសម្រាលបន្ទុកក្នុងការ ព្យាបាលជម្ងឺ ព្រមទាំងបានសំណេះសំណាលផ្តាំផ្ញើឲ្យអ្នកជម្ងឺ ថែរក្សាសុខភាពឲ្យបានហ្មត់ចត់ និងជួបជាមួយគ្រូពេទ្យឲ្យបាន ទៀងទាត់ផងដែរ៕

Facebook Comments

To Top