ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ សហការជាមួយផ្នែកឯកជន ប្រកាសបើកការប្រកួតជំនាញ ឆុងកាហ្វេថ្នាក់ ជាតិប្រចាំឆ្នាំ២០១៩

ភ្នំពេញ ៖ នាយកដ្ឋានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ បានសហការជាមួយ ផ្នែកឯកជន និងក្រុមហ៊ុន KOFI បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសបើកការ ប្រកួតជំនាញឆុងកាហ្វេ ថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ។ នេះបើតាមការចុះផ្សាយ របស់ក្រសួងទេសចរណ៍។

តាមរយៈការប្រកួតនេះ នឹងចូលរួមលើកកម្ពស់ គុណសេវាកម្មផ្នែកអាហារ និងភេសជ្ជៈ និងចូលរួមគាំទ្រដល់ស្តង់ដាម្ហូបអាហារ តាមដងផ្លូវ ដែលក្រសួងបានដាក់ចេញ ជាពិសេស ស្របតាមទិសដៅ យុទ្ធសាស្រ្តនៃការអភិវឌ្ឍជំនាញ និងពង្រឹងសមត្ថភាព សហគ្រាសខ្នាតតូច និងមធ្យមក្នុងវិស័យ ទេសចរណ៍ផងដែរ ៕

Facebook Comments

To Top