អន្តរជាតិ

ជប៉ុន កំពុងព្រួយបារម្ភ ចំពោះការធ្លាក់ចុះ សេដ្ឋកិច្ចរបស់ចិន ដែលអាចជះឥទ្ធិពល អាក្រក់លើក្រុងតូក្យូ

តូក្យូ៖ របាយការណ៍រដ្ឋាភិបាល បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន កំពុងស្វែងរកផលប៉ះពាល់អវិជ្ជមាន នៃការធ្លាក់ចុះនៃសេដ្ឋកិច្ច របស់ប្រទេសចិន និងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន កំពុងជះឥទ្ធិពលងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ។

ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន បានប៉ះពាល់ដល់ផលិតកម្ម ក្នុងស្រុករបស់ប្រទេសជប៉ុន និងការនាំចេញទៅកាន់សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក នេះបើយោងតាមឯកសារស ស្តីពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ ឆ្នាំសារពើពន្ធ ២០១៩។

ឯកសារប្រចាំឆ្នាំបានឱ្យដឹងថា ប្រទេសចិន បានរងការប៉ះពាល់ពី តម្រូវការផ្នែកគ្រឿងអេឡិចត្រូនិក នៅតែស្ថិតក្នុងជម្លោះពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ហើយការខ្វែងគំនិតគ្នារវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ពីរនៅលើពិភពលោកកំពុង គំរាមកំហែងទប់ស្កាត់កំណើន សេដ្ឋកិច្ចសកល ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top