នយោបាយ

ប្រព័ន្ធ ផ្សព្វផ្សាយ គឺ ជាស្ពានចម្លង ទៅវិញទៅមក រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីឆ្លុះបញ្ចាំងពីបញ្ហាសង្គម

កំពត ៖ រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន លោក ថាច់ ផែន បានថ្លែងថា ក្រសួង ព័ត៌មានស្ថាប័ន រាជរដ្ឋាភិបាល មានតួនាទីចម្បង ជាយុទ្ធសាស្ត្ររបស់ខ្លួនគឺ ពង្រឹង វិសាលភាព និងប្រសិទ្ធភាព នៃសេវាផ្សព្វ ផ្សព្វព័ត៌មាន ការអប់រំ និងការកម្សាន្តប្រកបដោយគុណភាព និងសមធម៌ ជូនប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រ កម្ពុជា លើកទឹកចិត្ត ការអនុវត្ត សេរីភាព សារព័ត៌ និងការបញ្ចេញមតិស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុ បក្ស លើកស្ទួយនីតិរដ្ឋ ការពារ សិទ្ធ និងសេចក្ដី ថ្លៃថ្នូរ របស់មនុស្ស រួមចំណែកអភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រពៃណី ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងកិត្យានុភាព លើឆាកអន្តរជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ។

នៅព្រឹកថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត លោក ថាច់ ផែន រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន បានដឹកនាំក្រុមការងារយេនឌ័រ ក្រសួងព័ត៌មាន បានរៀបចំបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយសមិទ្ធផល និងផែនការសកម្មភាពឆ្លើយតបនឹងអនុសាសន៍របស់សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ សម្រាប់ប្រព័ន្ធ ផ្សព្វផ្សាយ នៅថ្នាក់ក្រោមជាតិ មានរយៈពេល៥ថ្ងៃ។

លោក ថាច់ ផែន បានបន្តទៀតថា ប្រព័ន្ធ ផ្សព្វផ្សាយ គឺ “ធ្វើជាស្ពានចម្លងនូវរាល់គោលនយោបាយ គោលការណ៍ ទាំងឡាយ របស់រាជរដ្ឋាភិបាលជូន ប្រជាពលរដ្ឋ និងពាំនាំនូវមតិយោបល់ សំណូមពរ និងបំណងប្រាថ្នាផ្សេងៗរបស់ប្រជាពលរដ្ឋមកឆ្លុះបញ្ចាំងជូនរាជរដ្ឋាភិបាលវិញ។ ដូច្នេះ ប្រធានបទនៃអង្គសិក្ខសាលា ពេលនេះយើងនឹងលើកឡើងអំពីសមិទ្ធផលទាំងឡាយដែលក្រុមការងារយេនឌ័រក្រសួង ព័ត៌មាន សម្រេចបានកន្លងមកក្នុងការ អនុវត្ត គោលនយោបាយ សមភាព យេនឌ័រ ក្រោមអនុសញ្ញាលុបបំបាត់រាល់ទម្រងនៃការរើសអើង ប្រឆាំង នឹងនារីភេទ នៅប្រទេសកម្ពុជា ហៅកាត់ថា CEDAW ដែលសំដៅការពារសិទ្ធជាមូលដ្ឋានរបស់នារី និងការកសាងផែនការ សកម្មភាព បន្តអនុវត្តនូវ អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ ហ៊ុន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីមិទ្ទិញខួបលើទី១០៨ទិវាអន្តរជាតិនារី៨មីនាឆ្នាំ ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់ សមភាព យេនឌ័រ និងគាំពារសង្គម ដើម្បដើម្បីអភិវឌ្ឍធនធានមនុស្ស៕

Facebook Comments

To Top