ព័ត៌មានជាតិ

ក្រុមគ្រូ ពេទ្យ ខ្មែរ-ថៃ សហការ ចុះពិនិត្យព្យាបាលជម្ងឺក្រពះ និងពោះវៀន ដោយ ឥតគិតថ្លៃ

កោះកុង ៖ មន្ទីរពេទ្យបង្អែកខេត្ត និងស្រុកខ្លងយ៉ៃ ខេត្តកោះកុង បានសហការជាមួយ ក្រុមគ្រូពេទ្យថាំម៉ាសាទ មកពីទីក្រុងបាងកក ប្រទេសថៃ ចុះធ្វការពិនិត្យជំងឺជម្ងឺរលាកក្រពះ និងពោះវៀន ដោយមិនគិតថ្លៃ នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩ ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានលើកឡើងថា តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបផ្នែកវេជ្ជសាស្រ្ត និងគ្រូពេទ្យមានជំនាញ អាចជួយផ្តល់សេវាពិនិត្យ និងព្យាបាលជម្ងឺក្រពះ ពោះវៀន ជូនពលរដ្ឋបានយ៉ាងល្អប្រសើរ ក្រោមកិច្ចសហការរបស់មន្ទីរទៅភាគីថៃ ។

ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានលើកឡើងថា ករណីមេរោគដែលសង្ស័យថាជាជម្ងឺមហារីកក្នុងក្រពះ ឬពោះ វៀន ក្រុមគ្រូពេទ្យនឹងយកទៅពិសោធន៍បន្តនៅមន្ទីរពេទ្យថាំម៉ាសាទ ក្រោយពីដឹងលទ្ធផលរោគវិនិច្ឆ័យរួចរាល់បញ្ជូនមន្ទីរពេទ្យបង្អែកខេត្តវិញ ដើម្បីផ្តល់ថ្នាំព្យាបាល។ ការព្យាបាលនេះទទួលពិនិត្យ និងព្យាបាលជម្ងឺក្រពះ ពោះវៀនទេដោយក្រុមគ្រូពេទ្យថៃ នឹងជ្រើសរើសយកអ្នកជម្ងឺចំនួន១០០នាក់ មានរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

បើតាមលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ការជម្ងឺប្រព័ន្ធរំលាយអាហារក្រពះ និងពោះវៀន បង្កឡើងដោយមេរោគម៉្យាងដែលលាក់មុខ ការប្រើប្រាស់ថ្នាំសរសៃរខុស របៀបអាហារ និងរលាកដោយខ្លួនឯង ដែលចាំបាច់ត្រូវព្យាបាលអោយបានទាន់ពេលវេលា ជៀសវាងបណ្តាលឱ្យអាការៈធ្ងន់ធ្ងនទៅជាជម្ងឺមហារីក។

ចំណែកឯកញ្ញា Sirada Wongwanwatna ប្រធានមន្ទីរពេទ្យបង្អែកស្រុកខ្លងយ៉ៃ ខេត្តត្រាត បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញចំនួន៧នាក់ និងបុគ្គលិក២០នាក់ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការពិនិត្យ និងព្យាបាលជម្ងឺប្រព័ន្ធ រំលាយអាហារជូនពលរដ្ឋកោះកុងបានជាសះស្បើយ។

កញ្ញា Wongwanwatna បន្ថែមថា នាងពិតរីករាយចំពោះបេកសម្មមនុស្សធម៌ផ្នែកសុខាភិបាលនេះ ធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់សុខុមាលភាពសាធារណៈ គ្រាពួកគាត់មានផលវិបាក ព្រោះតែការជម្ងឺក្រពះ និងពោះវៀនយូរឆ្នាំ។ បើមានឱកាសលើកក្រោយទៀត កញ្ញានឹងស្នើសុំកិច្ចពីក្រុមគ្រូពេទ្យថៃដ៏ទៃចុះមកពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋកោះកុងជាថ្មី៕

Facebook Comments

To Top