សន្តិសុខ និង សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចម៉ូតូម្នាក់ ទៅតុលាការ

 

ភ្នំពេញ: នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចម៉ូតូ ១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទី មានករណីបាត់ម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅស ស៊េរីឆ្នាំ២០១៦ ស្លាកលេខ ភ្នំពេញ1FO-0380 នៅចំណុចផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជារបស់ឈ្មោះ ធឿន សេងធឹង ភេទប្រុស អាយុ ២៧ឆ្នាំ។ បន្ទាប់ពីដឹងថាម៉ូតូត្រូវបានចោរលួចយកទៅបាត់ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញ៉ាឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ឈ្មោះ ម៉ាក រ៉ាវី ភេទប្រុស អាយុ ៣០ឆ្នាំ យកមកធ្វើការសួរនាំតែម្តង។

ក្រោយពេលឃាត់ខ្លួនបាន រូបគេបានសារភាពប្រាប់សមត្ថកិច្ចជំនាញអាវុធហត្ថក្រុងភ្នំពេញ ថា រូបគេពិតជាបានដើរចូលទៅលួចម៉ូតូនៅក្នុងផ្ទះជនរងគ្រោះខាងលើ ពិតប្រាកដមែន ហើយបានយកម៉ូតូនោះទៅទុកកន្លែងផ្ញើម៉ូតូ នៅមន្ទីរពេទ្យកាល់ម៉ែត។

Facebook Comments

To Top