ព័ត៌មានជាតិ

កម្មវិធី SmartScale powered by Seedstars នឹងរៀបចំការធ្វើបទបង្ហាញ ផែនការអាជីវកម្ម (Demo Day) នៅភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន Mekong Strategic Partners (MSP) ដែលជាក្រុមហ៊ុនផ្តល់សេវា គ្រប់គ្រងការវិនិយោគ និងការប្រឹក្សាយោបល់ ផ្នែកហិរញ្ញវត្ថុ នៅតំបន់ទន្លេមេគង្គ និង Seedstars World ដែលជា សហគមន៍អន្តរជាតិ សម្រាប់សហគ្រិន និងអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យា នៅប្រទេសកំពុងអភិវឌ្ឍន៍ និងទីផ្សារដែលមានការ រីកលូតលាស់លឿនបានដាក់ ដំណើរការកម្មវិធី SmartScale powered by Seedstars ដែលជាកម្មវិធីជួយពន្លឿន និងជម្រុញអាជីវកម្មដែល ទើបបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា ។

កម្មវិធី SmartScale បានជ្រើសរើសអាជីវកម្ម បង្កើតថ្មី ដំណាក់កាលដំបូងចំនួន ១១ ដែលទទួលបានការ បណ្តុះបណ្តាលរយៈពេល ៣ខែដើម្បីពន្លឿន ការវិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ។ កម្មវិធីនេះបានទទួល បានការចូលរួមគាំទ្រ ពីសំណាក់គ្រូណែនាំជាតិ និងអន្តរជាតិចំនួនជាង ២០រូប ។ គោលបំណងរបស់កម្មវិធីនេះ គឺដើម្បីជួយអាជីវកម្មបង្កើតថ្មី ត្រៀមខ្លួនសម្រាប់ទទួលការ វិនិយោគដោយពង្រឹងភាពសក្តិសមនៃ ផលិតផលសម្រាប់ទីផ្សារ (Product-Market Fit) និងលទ្ធភាពសម្រាប់ ពង្រីកអាជីវកម្មរបស់ខ្លួន ។

កញ្ញា Adriana Collini ជា Senior Investment Associate របស់ Seedstars World បានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តី រំភើបរីករាយ ដែលមានឱកាសត្រលប់ មកកម្ពុជាវិញបន្ទាប់ពីបានធ្វើ ការ ជាមួយអាជីវកម្មបង្កើតថ្មី ជាច្រើនកាលពីឆ្នាំមុន តាមរយៈការហឹ្វកហាត់ Bootcamp រយៈពេល ៣ថ្ងៃ និងការប្រកួតប្រជែង ការធ្វើបទបង្ហាញផែនការអាជីវកម្ម ដែលនាំឱ្យ Seedstars ធ្វើការវិនិយោគលើអាជីវកម្ម បង្កើតថ្មីផ្នែកដឹកជញ្ជូន ក្នុងស្រុកដែលមានឈ្មោះថាជូនអ្នក ។ ទោះបីជាប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើត ថ្មីនៅកម្ពុជា ទើបតែមានការចាប់ ផ្តើមនៅឡើយប៉ុន្តែស្ថាបនិក អាជីវកម្មក្នុងស្រុកមានការ តាំងចិត្ត និងឆន្ទៈខ្ពស់នៅក្នុងការរៀនសូត្រ ។ យើងខ្ញុំមានសេចក្តី រំភើបរីករាយ ក្នុងការចូលរួមចំណែក ពង្រឹងប្រព័ន្ធ Ecosystem និងការរីកចម្រើនរបស់ក្រុម អាជីវកម្មបង្កើតថ្មីមួយនេះ តាមរយៈកិច្ចសហការជាមួយដៃគូ របស់យើង ។”

ទម្រង់នៃកម្មវិធីនេះ ត្រូវបានរៀបចំឡើង ដោយផ្អែកលើ វិធីសាស្រ្តរីកចម្រើនលឿន (Lean and Growth Methodologies) ដើម្បីជួយអាជីវកម្មបង្កើតថ្មី ពង្រីកអាជីវកម្មរបស់ខ្លួន កាន់តែលឿន និងសម្រេចគោលដៅ វិនិយោគរបស់ខ្លួន ។ កម្មវិធីនេះមានប្រធានបទដូចជា វិធីសាស្រ្តកំណត់ អតិថិជននិងស្វែងយល់បញ្ហា របស់អតិថិជន យុទ្ធសាស្រ្តកំណើន និងការអនុវត្ត AARRR Funnel និងយុទ្ធសាស្រ្តគៀរគរទុន ។ កម្មវិធីនេះ មានវគ្គថ្មីៗមួយចំនួនដូចជា សិក្ខាសាលាជាមួយគ្រូណែនាំក្នុងស្រុក និងក្រៅស្រុកកិច្ចប្រជុំមួយទល់ នឹងមួយជាមួយគ្រូផ្នែកសហគ្រិនភាព (Entrepreneur in Residence) អាហារពេលល្ងាចជាមួយ នឹងដៃគូនៅ ក្នុងប្រព័ន្ធ Ecosystem ការសម្តែងនៃការធ្វើបទសម្ភាសន៍ជាមួយ អតិថិជន និងពេលវេលាជំនួយបន្ថែម សម្រាប់ដោះស្រាយ បញ្ហាទាក់ទិននឹងអាជីវកម្មរបស់ខ្លួន ។

លោក កឹម បូរ៉ា ជានាយកក្រុមហ៊ុន Mekong Strategic Partners បានលើកឡើងថា “ការផ្តល់ការណែនាំ និងជំនួយផ្នែកបច្ចេកទេស មានសារៈសំខាន់ខ្លាំង សម្រាប់ភាពជោគជ័យ ក្នុងរយៈពេលវែងរបស់ អាជីវកម្មបង្កើតថ្មីមួយ ។ តាមរយៈកម្មវិធី SmartScale យើងខ្ញុំ បានផ្តល់ជូនអាជីវកម្ម បង្កើតថ្មី នូវការណែនាំពីសំណាក់ គ្រូដែលបទពិសោធន៍ខ្ពស់ និងកម្មវិធីអន្តរជាតិ ដ៏ល្អសម្រាប់ អាជីវកម្មបង្កើតថ្មី ។ យើងខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងអាចទាក់ទាញចំណាប់ អារម្មណ៍ វិនិយោគិននៅក្នុងតំបន់មក លើអាជីវកម្មបង្កើតថ្មី នៅកម្ពុជា និងអាជីវកម្មថ្មីនៅកម្ពុជាអាចបង្ហាញមុខ នៅលើឆាកអន្តរជាតិ។”

កម្មវិធីនេះនឹងត្រូវបាន បញ្ចប់ដោយមានការធ្វើបទ បង្ហាញផែនការអាជីវកម្ម (Demo Day) នៅថ្ងៃទី២៥ ខែកក្កដា ។ ពិធីនៅថ្ងៃបិទបញ្ចប់នេះ នឹងមិនត្រឹមតែផ្តល់ឱកាសដល់ វិនិយោគិនជាតិ និងអន្តរជាតិបាន ស្គាល់អាជីវកម្មបង្កើតថ្មី របស់កម្មវិធី SmartScale ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើតជាវេទិកាដ៏ល្អមួយ សម្រាប់ភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើតថ្មីនៅកម្ពុជា ធ្វើការទំនាក់ទំនងគ្នាដែល រួម មានអាជីវកម្មបង្កើតថ្មី វិនិយោគិនកម្មវិធី ពន្លឿនអាជីវកម្មសាជីវកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងរាជរដ្ឋាភិបាលផងដែរ។

លោក Feiruz Ikhwan ជានាយកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បានថ្លែងថា “ក្រុមហ៊ុន Smart រំពឹងថា ខ្លួននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញ ការអភិវឌ្ឍន៍ និងការវិនិយោគ លើប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើតថ្មី នៅកម្ពុជា ។ កម្មវិធីផ្សេងៗដូចជា កម្មវិធី SmartScale នេះរួម មានធាតុផ្សំជាច្រើនដែល ចាំបាច់ក្នុងការជម្រុញគំនិត និងពង្រឹងសមត្ថភាព អាជីវកម្មនៅក្នុងស្រុកឱ្យ កាន់តែប្រសើរឡើង។ ខ្ញុំ សង្ឃឹមថា ការធ្វើបទបង្ហាញផែនការអាជីវកម្ម (Demo Day) នឹងបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិអំពីវិស័យអាជីវកម្ម បង្កើតថ្មីផ្នែកបច្ចេកវិទ្យា ដែលកំពុងមានការរីកលូតសាស់ យ៉ាងឆាប់រហ័សនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។”

កម្មវិធី SmartScale បានទទួលការគាំទ្រ ពីសំណាក់ដៃគូ យ៉ាងសំខាន់រួម មានគម្រោង Development Innovations របស់ USAID និងក្រុមហ៊ុន Smart Axiata ។ កម្មវិធីនេះត្រូវបានអនុវត្តរួមគ្នា ដោយក្រុមហ៊ុន Mekong Strategic Partners និង Seedstars World ។

លោកស្រី Kate Heuisler ជា Chief of Party នៃគម្រោង Development Innovations របស់ USAID បានលើកឡើងថា “ ប្រទេសកម្ពុជាត្រូវ ការតួអង្គចម្រុះ ដើម្បីស្វែងយល់ និងបង្កើតដំណោះស្រាយសម្រាប់ អាទិភាព មួយចំនួនរបស់ប្រទេសជាតិ ដូចជាវិស័យការងារ សុខាភិបាល ទេសចរណ៍ និងជំនួញអាជីវកម្ម ខណៈពេលដែលកម្ពុជា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ ការសម្រេចគោលដៅ ឌីជីថល ឆ្នាំ២០២៥ ។ កម្មវិធី SmartScale ត្រូវបានរៀបចំឡើង ដើម្បីជួយគាំទ្រ អាជីវកម្មបង្កើតថ្មី ដំណាក់កាលរីកលូតលាស់ និងយើងខ្ញុំមានមោទនភាពណាស់ ដែលបានឃើញ អាជីវកម្មបង្កើតថ្មីជាច្រើន បានទទួលផលប្រយោជន៍ ពីកម្មវិធី នេះ និងអាជីវកម្មបង្កើតថ្មីទាំងនេះ កាន់តែមានភាពរឹងម៉ាំក្នុង ការពឹងពាក់លើខ្លួនឯង មានការត្រៀមខ្លួន សម្រាប់ទទួលបានការវិនិយោគ និងមានទំនុកចិត្តលើនិរន្តរភាព និងការពង្រីកអាជីវកម្មរបស់ខ្លួន” ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top