កីឡា

ទីក្រុងតូក្យូចាប់ផ្តើមការសាកល្បង បន្ធូរបន្ថយការកកស្ទះ មុនការប្រកួតកីឡាអូឡាំពិក២០២០មកដល់

តូក្យូ៖ រដ្ឋាភិបាលកណ្តាល និងមន្រី្តមូលដ្ឋានព្រមទាំងក្រុមហ៊ុននៅទីក្រុងតូក្យូ បានចាប់ផ្តើមជួយគ្នាដើម្បីសម្រួលដល់កកស្ទះចរាចរផ្លូវដែក ក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដោយប្រើប្រាស់ទូរគមនាគមន៍ និងម៉ោងធ្វើការយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ការសាកល្បងនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៦ ខែកញ្ញា រដ្ឋ និងរដ្ឋាភិបាលក្រុងតូក្យូនឹងវាយតម្លៃថាតើវិធានការទាំងនោះមានប្រសិទ្ធភាព រួមទាំងការរឹតបន្តឹងចរាចរលើផ្លូវរហ័ស និងផ្តល់សេវារថភ្លើងបន្ថែមទៀតដែរ នៅម៉ោងព្រឹកព្រលឹមដើម្បីលើកកម្ពស់ការធ្វើដំណើរ។

មនុស្ស ៨លាននាក់ធ្វើដំណើរក្នុងតំបន់ទីក្រុងតូក្យូជារៀងរាល់ថ្ងៃ ហើយព្រឹត្តិការណ៍អូឡាំពិកត្រូវបានគេប៉ាន់ប្រមាណថា នឹងទាក់ទាញអ្នកទស្សនាបន្ថែម៦៥០,០០០នាក់ និងភ្ញៀវទេសចរទៅកាន់តំបន់នេះនៅថ្ងៃខ្ពស់បំផុតក្នុងអំឡុងការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ចាប់ពីថ្ងៃទី២៤ ខែកក្កដាដល់ថ្ងៃទី៩ ខែសីហាបន្ទាប់មកប៉ារ៉ាឡាំពិក ពីខែសីហា២៥ដល់ថ្ងៃទី៦ខែកញ្ញា។

ច្រកចូល៤នៅផ្លូវមេត្រូប៉ូលនៅក្បែរភូមិអត្តពលិក និងកន្លែងប្រកួតប្រជែងនឹងត្រូវបិទពីព្រឹកដល់យប់នៅថ្ងៃពុធយ៉ាងពិតប្រាកដមួយឆ្នាំមុន ការចាប់ផ្តើមប្រកួតកីឡាអូឡាំពិក ហើយនៅថ្ងៃសុក្រសប្តាហ៍នេះនៅពេលដែលមានបរិមាណចរាចរខ្ពស់៕ដោយ៖ លី ភីលីព

Facebook Comments

To Top