ព័ត៌មានជាតិ

ជ្រុងមួយនៃគំនិត៖ ថ្លៃប្រមូលសំរាម១ខែ ស្មើស្រាបៀ២កំប៉ុង!

ភ្នំពេញ៖ មានការស្រាវជ្រាវមួយបង្ហាញ ប្រជាពលរដ្ឋខ្មែរ ក្នុងម្នាក់ជាមធ្យមទទួលទានគ្រឿងស្រវឹង ៩,៧លីត្រ ក្នុង១ឆ្នាំ យោងតាមរបាយការណ៍របស់មូលនិធិអាស៊ី ឆ្នាំ២០១៦ (The Alcohol Industry in Camboida, A study of Taxation, Distribution, and Consumption of Alcohol, Asia Foundation 2016)។ ចំនួននេះ មានការកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីឆ្នាំ២០០៣-២០០៥ មានតែ៤,៦លីត្រ រីនៅឆ្នាំ២០០៨-២១០វិញ គឺ៥,៥លីត្រ ។

បើតាមការសាកសួរក្រៅផ្លូវការ របស់ការិយាល័យនិពន្ធ នៃមជ្ឈមណ្ឌលព័ត៌ដើមអម្ពិល ជាមធ្យម អ្នកចូលចិត្តទទួលស្រាបៀ រឺហៅសាមញ្ញថា ប៊ីយ៉ែរ ក្នុងថ្ងៃ ៤កំប៉ុង (១កំប៉ុង គិតជាមធ្យមភាគ ស្មើនឹង ២.០០០ ទៅ៣.០០០រៀល ទៅតាមប្រភេទ រឺប្រេនរបស់ស្រាបៀរទាំងនោះ) និងទទួល២០ថ្ងៃ ក្នុង១ខែ (ស្មើនឹង១៦០.០០០រៀល ប្រហាក់ប្រហែលនឹង៤០ដុល្លារ ក្នុង១ខែ)។

*ថ្លៃប្រមូលសំរាម

ឯាកមកថ្លៃសំរាមវិញ គឺត្រឹម ១ខែ ដុល្លារ សម្រាប់លំនៅដ្ឋាន អាចរហូតដល់ ៥០០ដុល្លារ សម្រាប់សណ្ឋាគារ រឺអាគារណិជ្ជកម្មធំៗ។

ក្រុមហ៊ុន​ស៊ីនទ្រី ដែលជាក្រុមហ៊ុនប្រមូលសំរាម នៅកម្ពុជា បានអះអាងថា ខ្លួន មាន​បុគ្គលិក​-​កម្មករ​សរុប​ទាំង​អស់​ប្រមាណ​ជា ២០០០​នាក់​ ដែល​កំពុង​បំរើ​សេវា​កម្ម​សំអាត ប្រមូល ​និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង​ដែល​ត្រូវ​បាន​បញ្ចេញ​ចោល​ជា រៀង​រាល់​ថ្ងៃ​ប្រហែល​ជា ១៨០០​តោន​។

តាមតួលេខរបស់ក្រុមហ៊ុននេះ គេអាចគណនាបានថា ១នាក់ នៃកម្មករ គឺប្រមូលសំរាម ១,១១១តោន ក្នុង១ថ្ងៃ។ តែបើថ្លៃសំរាម ប្រចាំខែវិញ គឺមានចំនួនតិចតួចបំផុត បើប្រៀបធៀប ទៅការចំណាយ ទទួលទទួលស្រាបៀរ ដែលពេលខ្លះសម្រាប់អ្នកមានធូធារ ទទួលទាន សុរា រឺស្រា រហូតដល់តម្លៃរាប់រយ រាប់ពាន់ដុល្លារផងក៏មាន។

*ទីតាំងចាក់សំរាម

វាស្ថិតនៅក្នុងខណ្ឌដង្កោរាជធានី ភ្នំពេញ។ បើយើងស្រមៃថា ក្នុង១គ្រួសារ ត្រូវទៅយកសំរាមចាក់ នៅទីនោះ តើមួយគ្រួសារ ត្រូវចំណាយថ្លៃមធ្យោបាយ និងពេលវេលា អស់ប៉ុន្មាន?
នៅទីនោះ ត្រូវបានគេយកសំរាមមកចាក់ គិតត្រឹមឆ្នាំ២០១៨ មានរហូតដល់ទៅ១.៧២៩.៨១៩តោន (១លាន៧សែន២ម៉ឺន៩តោន) ដែលចំនួននេះមានការកើនឡើង ធៀបនឹងឆ្នាំ២០១៧ មានតែ១.៥០៣.៧២៣តោន (១លាន៥សែននិង៣ពាន់តោន) តែប៉ុណ្ណោះ។ តើរយ:ពេល១០ឆ្នាំខាងមុខទៀត សំរាមរបស់រាជធានីភ្នំពេញ នឹងទៅជាយ៉ាងណា ដែលជាចំណោទ ដែលត្រូវចោទសួរ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ និងក្រុមហ៊ុន ដែលចាំបាច់ត្រូវតែមានការចូលរួម ទាំងអស់គ្នា។

*បរិស្ថាន ជារបស់រួម

បរិស្ថាន គឺជាអ្វីដែលមនុស្សផងទាំងឡាយ ចាត់ទុកថា ជារបស់រួម ដែលប្រជាពលរដ្ឋគ្រប់រូប ត្រូវតែចូលរួមជាចំបាច់ ដើម្បីសុខភាព និងសោភណភាពគ្រួសារ និងសង្គមជាតិ។ ការបង់ថ្លៃណាមួយ បន្ថែមលើសនេះ គួរតែត្រូវបានគិតគូរឡើងវិញ សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និតនៅតាមបណ្តាខេត្តមួយចំនួន។

*រួមចំណែកកាត់បន្ថមសំរាម តាមរយ:កម្មវិធីបៃតង

អ្នកស្រី Jenny Sok ប្រធានផ្នែកលក់ ក្រុមហ៊ុនសណ្ឋាគារ និងភោជនីយដ្ឋាន Silk Group បានថ្លែងថា សណ្ឋាគាររបស់ស្រី បានចូលរូមជាមួយកម្មវិធី Green Hotel ដែលកម្មវិធីចូលរួមកាត់បន្ថយការប្រើប្រាស់ឧបករណ៍រឺរបស់របរប្រើប្រាស់ អាចប្រើប្រែឡើងវិញ ដូច្នេះកាត់បន្ថយបាននូវការបញ្ចេញសំណល់រឹង រឺសំរាម បានគួរសមដែរ។

អ្នកស្រី បានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សានិងលើកកម្ពស់បរិស្ថាន តាមគ្រប់រូបភាពតាមដែលអាចធ្វើទៅបាន។

*សូមចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថាន និងសោភណភាពទីក្រុងយើង!

Facebook Comments

To Top