ព័ត៌មានជាតិ

សមាគមនិស្សិតអាហា រូបករណ៍សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បោះឆ្នោតជ្រើសរើសតំណាងនិស្សិត ប្រចាំសកលវិទ្យាល័យ

 

ភ្នំពេញ ៖ និស្សិតប្រមាណជិត៤០០នាក់ មកពីសាកលវិទ្យាល័យចំនួន៣ គឺសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យបញ្ញាជាតិ បានជួបជុំគ្នានៅភោជនីយដ្ឋានទន្លេបាសាក់២ បោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដើម្បីទទួលបន្ទុក និងសម្របសម្រួលការងារនិស្សិតក្នុងសាកលវិទ្យាល័យ ក្រោមវត្តមានលោក ម៉ី វ៉ាន់ និង លោក អ៊ឹង សែ ប្រធាន អនុប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រុមទី៦ នៃសមាគមនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត (អ ម ត) នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

លោក ម៉ី វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រុមទី៦ នៃសមាគម អ ម ត បានលើកឡើងថា សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត ប្រធានសមាគមបានលះបង់គ្រប់បែបយ៉ាង និងយកចិត្តទុកដាក់ចំពោះសិស្សនិស្សិត យុវជន ប្រជាពលរដ្ឋ ហើយអភិវឌ្ឍន៍ប្រទេសជាតិ ដោយបាននាំមកនូវកិត្យានុភាព និងកិត្តិយស ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។

លោកបន្តថា ការអភិវឌ្ឍប្រទេសជាតិកំពុងរង់ចាំក្មេងៗជំនាន់ក្រោយ ព្រោះសម័យបច្ចេកវិទ្យាមានឱកាស និងលទ្ធភាពច្រើនក្នុងការបណ្ដុះបណ្ដាលអភិវឌ្ឍន៍ សមត្ថភាពដើម្បីដើរឲ្យទាន់ និងកាលានុវត្តភាព និងសេដ្ឋកិច្ចឌីជីថល (Digital) ស្របពេលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ទាំង hardware និង software។

លោកក៏បានកោតសរសើរ និងលើកទឹកចិត្តឲ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្រដើម្បីបានទាំងចំណេះដឹង បទពិសោធន៍ និងចំណេះធ្វើ ដើម្បីជួយដល់គ្រួសារ និងជាកម្លាំងបន្តវេនចូលរួមអភិវឌ្ឍន៍សង្គមជាតិ ។

សូមបញ្ជាក់ថា អ ម ត ចែកចេញជាក្រុមការងារចំនួន១៨ ដោយក្រុមនីមួយៗទទួលបន្ទុកការងារនិស្សិតតាមសាលាផ្សេងៗ ក្នុងរាជធានី-ខេត្ត សំដៅធានាបាននូវការយកចិត្តទុកដាក់ និងប្រសិទ្ធភាពនៃការរៀនសូត្ររបស់និស្សិត អ ម ត នៅតាមសាកលវិទ្យាល័យនីមួយៗ៕

Facebook Comments

To Top