អន្តរជាតិ

អង់គ្លេស ពិចារណាឆ្លើយតប វិបត្តិនៅឈូងសមុទ្រ អ៊ីរ៉អ់ ដោយជម្រើស ល្អមួយចំនួន

បរទេស៖ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ កំពុងតែពិចារណាជំហានបន្ទាប់ នៅក្នុងវិបត្តិនាវាដឹកប្រេង នៅតំបន់ឈូងសមុទ្រ ជាមួយនឹងការលេចឡើងនូវជម្រើសល្អៗមួយចំនួន ស្របពេលដែលកំណត់ត្រាបង្ហាញថា យោធាអ៊ីរ៉ង់បានបំបាន លើនាវាចម្បាំងអង់គ្លេសមួយគ្រឿង នៅពេលដែលរឹបអូស យកនាវាមួយគ្រឿង កាលពីពេលបីថ្ងៃមុន។

ការិយាល័យ របស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May បានមានប្រសាសន៍ថា លោកស្រីនឹងរៀបចំការប្រជុំមួយរបស់គណៈកម្មាធិការធ្វើការឆ្លើយតបបន្ទាន់ COBR របស់ប្រទេសអង់គ្លេស នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីពិភាក្សាគ្នាស្តីអំពីវិបត្តិនោះ។

មានគន្លឹះសំខាន់បន្តិចបន្តួច ត្រូវបានអង់គ្លេសផ្តល់ឲ្យឃើញ ស្តីពីវិធីដែលខ្លួននឹងធ្វើការឆ្លើយតប បន្ទាប់ពីកងកម្លាំងការពារ បដិវត្តន៍អ៊ីរ៉ង់ បានលោតហក់ចុះពីឧទ្ធម្ភាគចក្រ និងចាប់ឃាត់ទុកនាវា Stena Impero នៅចក្រសមុទ្រហូមូស កាលពីថ្ងៃសុក្រ ដែលជាការសងសឹកជាក់ស្តែង ចំពោះប្រទេសអង់គ្លេស ដែលបានចាប់ឃាត់ទុក នាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង កាលពីពីរសប្ដាហ៍មុន៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top