អន្តរជាតិ

អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសបានឈើប្រណីត​ ១,៧តោន

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះថា នៅថ្ងៃអាទិត្យនេះ នាយកដ្ឋានព្រៃឈើបានឱ្យដឹងថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសឈើប្រណីតខុសច្បាប់ចំនួន ១,៧តោននៅឯជាយក្រុងរ៉ងហ្គោន ។

គួរបញ្ជាក់ថា ការរឹបអូសនេះត្រូវបានធ្វើឡើង ដោយមន្រ្តីមេព្រៃនៅទីប្រជុំជន Htaukkyant ដែលស្ថិតនៅភាគខាងជើងនៃទីក្រុងរ៉ងហ្គូន កាលពីថ្ងៃសុក្រ នៅពេលដែលរថយន្តសង្ស័យ ១គ្រឿង ត្រូវបានស្ទាក់ចាប់បាន ឈើប្រេង Pyingadoe ខុសច្បាប់ចំនួន ៣៥ដុំ ដែលត្រូវបានរកឃើញ ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកបើកបរ និងអ្នកដំណើរនៅក្នុងរថយន្តនោះ បានភៀសខ្លួនចេញពីកន្លែងកើតហេតុ ។

ជុំវិញករណីនេះ ប៉ូលិសក្រុង កំពុងធ្វើការស៊ើបអង្កេតលើករណីនេះ ដើម្បីចាប់ខ្លួនជនសង្ស័យ និងចោទប្រកាន់ដល់ពួកគេ ស្ថិតក្រោមច្បាប់ព្រៃឈើ ។

នាយកដ្ឋានព្រៃឈើ កំពុងខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបង្ក្រាបការកាប់ឈើខុសច្បាប់ និងរត់ពន្ធឈើនៅក្នុងតំបន់ ជាពិសេសនៅតាមផ្លូវហាយវេ ពីរងហ្គូន-ណៃពិដោរ ។

ទន្ទឹមនឹងនេះដែរ អាជ្ញាធរមីយ៉ាន់ម៉ា ក៏បានរឹបអូសឡានដឹកទំនិញ ៦គ្រឿង ដែលផ្ទុកឈើ ៧តោដែលខុសច្បាប់ នៅឯច្រកទ្វារពន្ធនាគារមួយ នៅក្រុង Hlegu ភាគខាងជើងនៃទីក្រុងរ៉ងហ្គូន កាលពីថ្ងៃទី១៤ ខែមិថុនាកន្លងទៅនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top