ព័ត៌មានជាតិ

ឆេះរថយន្តដឹកទំនិញម៉ាក Hyundai នៅម៉ោង៤ព្រឹកថ្ងៃទី២២ កក្កដា ប្រើរថយន្តពន្លត់២៨គ្រឿង

 

ភ្នំពេញ៖ អគ្គិភ័យបានឆាប់ឆេះរថយន្តដឹកទំនិញម៉ាក Hyundai កាលពីម៉ោង៤ទាបភ្លឺនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុច បុរីហាយធិច២ ស្ថិតនៅក្រុមទី៤ ភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២៨គ្រឿង អស់ទឹក១១២គូប ។

ករណីនេះពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

មូលហេតុនៃការឆេះនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីចេញពីកាប៊ីនឡាន។

នេះបើតាមការចេញផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញ៕

Facebook Comments

To Top