អន្តរជាតិ

បែកធ្លាយខ្សែអាត់ សំឡេងមួយចេញពីវិទ្យុ ជុំវិញករណី កងទ័ពជើងទឹកអ៊ីរ៉ង់ គំរាម រឹបអូសនាវា ដឹកប្រេងអង់គ្លេស

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះថា ខ្សែអាត់សំឡេងមួយបានបែកធ្លាយ អំពីការផ្លាស់ប្តូរ ដែលចេញពីវិទ្យុរវាងកងកម្លាំង ប្រដាប់អាវុធរបស់ទ័ពជើងទឹក និងកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសអ៊ីរ៉ង់ នៅមុនពេលនាវាដឹកប្រេងដែលមានសញ្ញាទង់ជាតិអង់គ្លេស ត្រូវបានគេរឹបអូសនៅឯឈូងសមុទ្រ ។

នៅក្នុងខ្សែអាត់សំឡេង អ្វីដែលគេគិតថា ជានាវារបស់ប្រទេសអ៊ីរ៉ង់ ប្រាប់ដល់ក្រុមហ៊ុន HMS Montrose ថាខ្លួនចង់ពិនិត្យមើលនាវាដឹកប្រេងក្រោហេតុផលសុវត្ថិភាព ។

នាវា Stena Impero ត្រូវបាននាំយកដោយអាជ្ញាធរអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានជំរុញឱ្យអ៊ីរ៉ង់ធ្វើការបោះបង់ចោលការរឹបអូសនាវាដឹកប្រេងនោះដែល “មិនស្របច្បាប់” ។

នៅក្នុងខ្សែអាត់សំឡេងដែលថតដោយវិទ្យុ នាវាអ៊ីរ៉ង់ អាចត្រូវបានគេឮ អំពីការប្រាប់ដល់នាវាមួយដែលត្រូវបានគេគិតថា ជានាវា Stena Impero ដើម្បីផ្លាស់ប្តូរទិសដៅរបស់ខ្លួនដោយនិយាយថា “បើអ្នកគោរពតាម អ្នកនឹងមានសុវត្ថិភាព “ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top