អន្តរជាតិ

ទឹកជំនន់នៅឥណ្ឌា មនុស្សស្លាប់កើនដល់១៥០នាក់ និងកំពុងប៉ះពាល់ដល់មនុស្ស រាប់លាននាក់

ញូវដេលី: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី២១ ខែកក្កដានេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់រួមបញ្ចូលគ្នានៅរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ ឥណ្ឌាដូចជារដ្ឋ Bihar និង Assam បានឈានដល់ប្រមាណ១៥០នាក់។

ក្នុងនោះផងដែរប្រជាជនជាង១១,៥លាននាក់ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅក្នុងរដ្ឋទាំងពីរនេះទោះបីពួកគេ ជាច្រើនបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់ពួកគេក៏ដោយ។

ខណៈដែលមនុស្សប្រហែល១០០នាក់ បានស្លាប់នៅរដ្ឋ Bihar ភាគខាងកើតកាលពីពេលថ្មីៗ ពេលនេះមានមនុស្ស៥០នាក់ផ្សេងទៀត បានស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam ភាគខាងជើងភាគខាងកើត ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះផងដែរ។ ក្នុងចំណោមអ្នកស្លាប់នៅ Assam មនុស្សពីរនាក់បានស្លាប់ដោយសារការបាក់ដី ដែលបណ្តាលមកពីទឹកជំនន់៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top