នយោបាយ

នាយករដ្ឋមន្រ្តី៖ជាង១០ថ្ងៃ ដែលខ្ញុំឈឺស្មា បានចុះហត្ថលេខា លើឯកសារប្រមាណជាង៣០០ច្បាប់ ព្រោះម្រាមដៃខ្ញុំមិនឈឺ ជាមួយស្មានោះឡើយ

ភ្នំពេញ៖ រយៈពេលជាង១០ថ្ងៃ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឈឺស្មា សម្ដេចបានពិនិត្យសម្រេច និងចុះហត្ថលេខា លើឯកសារជាង៣០០ច្បាប់ ។

សម្ដេចតេជោ បានសរសេរនៅលើ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះថា “នៅកន្លែងដែលខ្ញុំអង្គុយនេះមានឯកសារ ពី៣០ទៅ៥០ច្បាប់ ក្នុងមួយថ្ងៃដែលខ្ញុំត្រូវ ពិនិត្យសម្រេចឬ ចុះហត្ថលេខា។ប្រសិន បើឯកសារទាំងនោះ មិនត្រូវបានអនុម័តពីខ្ញុំទេបណ្តាស្ថាបន័នឹងត្រូវរង់ចាំ”។

សម្ដេចបានបញ្ជាក់ថា “ជាង១០ថ្ងៃដែលខ្ញុំឈឺស្មា ខ្ញុំបានពិនិត្យ របាយការណ៍ ផ្តល់ការណែនាំ សម្រេច និងចុះហត្ថលេខា លើឯកសារប្រម៉ាន ជាង៣០០ច្បាប់ព្រោះម្រាមដៃខ្ញុំមិនឈឺជាមួយស្មានោះឡើយ”។

សម្ដេចបន្តថា ជារៀងរាល់ថ្ងៃមានចៅៗ មកសម្រាកនិង មកលេងជាមួយជីដូនជីតា តែចម្លែកល្ងាច នេះមានចៅ៥នាក់ អមដំណើរជីតាមក ការិយាល័យ ៕

ដោយ បាន ធារ៉ូ

Facebook Comments

To Top