អន្តរជាតិ

ឧត្តមនាវីអាមេរិក៖ ចិនធ្វើតេស្តមីស៊ីលផ្លោង ប្រឆាំងនាវាថ្មី នៅដែនសមុទ្រចិនខាងត្បូង

បរទេស៖ ប្រធានទីបញ្ជាការ ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននិយាយថា ប្រទេសចិន បានធ្វើការបង្ហាញនូវមីស៊ីលផ្លោងប្រឆាំងនវាថ្មី បំពាក់ដោយសមត្ថភាពនុយក្លេអ៊ែ កាលពីខែមុន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។

លោកឧត្តមនាវី Philip Davidson បានប្រាប់វេទិកាសន្តិសុខ Aspen Security Forum នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា មីស៊ីលចំនួន៦គ្រាប់ ដែលតេស្តបាញ់ចូលទៅក្នុងសមុទ្រចិនខាងត្បូង រួមមានមីស៊ីលផ្លោងប្រឆាំង នាវាបាញ់ចេញពីនាវាមុជទឹក JL-3។

គួរបញ្ជាក់ថា ការបាញ់តេស្តសាកល្បងនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីលោក រដ្ឋមន្ត្រីការពារជាតិចិន Wei Fenghe បានថ្លែងគម្រាមកំហែង កាលពីខែមិថុនា ពាក់ព័ន្ធការអះអាងកម្មសិទ្ធិរបស់ប្រទេសចិន លើអធិបតេយ្យភាពជុំវិញ ក្រុមកោះមានជម្លោះ ក្នុងដែនសមុទ្រចិនខាងត្បូង នៅសន្និសីទសន្តិសុខក្នុងប្រទេសសិង្ហបុរី៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top