អន្តរជាតិ

ការចែករំលែកការណ៍ សម្ងាត់យោធាជាមួយជប៉ុន ត្រូវបានពិចារណាឡេីងវិញ ដោយោធាកូរ៉េខាងត្បូង

បរទេស៖ វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចព្រមព្រៀងចែករំលែក ការណ៍សម្ងាត់យោធា ជាមួយប្រទេសជប៉ុន អាចនឹងដាក់ឲ្យនៅក្រោមការពិចារណា ប្រសិនបើជប៉ុនបន្តធ្វើការសងសឹកជំនួញបន្ថែមទៀត នេះបើយោងតាមសេចក្តី រាយការណ៍ពីកាសែតកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ បានរាយការណ៍នៅល្ងាចថ្ងៃព្រហស្បតិ៍ថា បញ្ហានោះ អាចនឹងត្រូវបានលើកឡើង ក្នុងអំឡុងជំនួបរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ជាមួយនឹងគណបក្សនយោបាយធំៗ៥ ដែលមានតំណាងនៅក្នុងរដ្ឋសភាជាតិ របស់ប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងជប៉ុន និងកូរ៉េខាងត្បូង ដែលមានឈ្មោះថា GSOMIA គឺជាកិច្ចព្រមព្រៀងយោធាទ្វេភាគីដំបូង ដែលត្រូវបានសម្រេចដោយប្រទេសទាំងពីរ ចាប់តាំងពីចប់សង្គ្រាម លោកលើកទីពីរមក ហើយវាគឺជាកិច្ចព្រមព្រៀងដែលធ្វើឲ្យកូរ៉េខាងត្បូង និងជប៉ុនអាចចែករំលែក ការសម្ងាត់យោធា ពាក់ព័ន្ធនឹងកូរ៉េខាងជើង៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top