អន្តរជាតិ

មនុស្សជាង ២០០លាននាក់ នៅអាមេរិក និងកាណាដា ត្រៀមប្រឈមមុខនឹង រលកកំដៅដ៏អាក្រក់

បរទេស: ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២០ ខែកក្កដានេះបានឲ្យដឹងថា អាកាសធាតុក្តៅដ៏ខ្លាំងក្លា បានចាប់ផ្តើមវាយប្រហារ ទៅលើផ្នែកជាច្រើនរបស់ សហរដ្ឋអាមេរិកហើយជាមួយនឹង សីតុណ្ហភាពនឹងឡើងទៅដល់ ចុងកំពូលបំផុតនៅចុងសប្តាហ៍នេះ។

ក្រុមអ្នកជំនាញបានធ្វើការ អះអាងបន្ថែមទៀតថាកម្តៅព្រះអាទិត្យអាចប៉ះពាល់ ដល់មនុស្សប្រហែល ២០០លាននាក់ នៅក្នុងទីក្រុងធំៗដូចជាញូវយ៉ក វ៉ាស៊ីនតោន និងបូស្តុននៅឆ្នេរសមុទ្រខាងកើត និងតំបន់ខាងលិចកណ្តាលផងដែរ។

លើសពីនេះផងដែរនៅកន្លែងខ្លះ សីតុណ្ហភាពអាចជិតដល់ ឬលើសពី៣៨អង្សារផងដែរ នៅផ្នែកខ្លះនៃប្រទេសកាណាដា។ ក្នុងនោះអ្នកជំនាញជាច្រើន បានអះអាងថា មូលហេតុដ៏សំខាន់បំផុតនៃ ការកើនខ្លាំងបែបនេះគឺបណ្តាលមកពី បំរែបំរួលអាកាសធាតុរបស់ពិភពលោក ៕

ប្រែសម្រួល: ស៊ុន លី

Facebook Comments

To Top