កីឡា

ភេសជ្ជៈប៉ូវកម្លាំង វើក លើកទឹកចិត្តយុវជន យុវតីកម្ពុជា អោយចូលរួម ទិវារត់ប្រណាំងម៉ារ៉ាតុង អន្តរជាតិចក្រភពខ្មែរលើកទី ៦ នៅខេត្តសៀមរាប

ភ្នំពេញ៖ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ក្រៅពីជួយឧបត្ថមទាំង ថវិកាដ៏ច្រើនលើសលប់ សម្ភារៈ និង ភេសជ្ជៈ ដល់ទិវារត់ប្រណាំងម៉ារ៉ាតុង អន្តរជាតិចក្រភពខ្មែរលើកទី ៦ ដើម្បី អោយកម្មវិធីនេះដំណើរការទៅបាន ក្រុមហ៊ុនក៏សូមជម្រុញលើក ទឹកចិត្តដល់ប្រជាជន កម្ពជា ជាពិសេសយុវជន យុវតី និង អ្នកចូលចិត្តលេងកីឡាដើម្បីសុខភាព និង រួមចំនែក កិច្ចការសប្បុរសធម៌ អោយចុះឈ្មោះចូលរួមរត់ ក្នុងព្រិត្តការណ៍ដ៏ធំ និង មានសារៈប្រយោជន៍ ដល់សុខភាពនេះផងដែរ។

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរិជិស បានលើកឡើងថា “ក្នុងនាមជាអ្នកឧបត្ថមធំ ដល់ព្រិត្តការណ៍ម៉ារ៉ាតុងនេះ យើងសូមគោរពអញ្ជើញលោក លោកស្រីទាំងអស់គ្នាចូលរួម រត់ជាមួយយើងទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់ប្រជាជន កម្ពជា និង កុមារក្រីក្រដែលកំពុង ស្រែករកជំនួយទាំងសម្ភារៈ និង ថវិកា ដើម្បីទទួលបាន សេវាព្យាបាលពីមន្ទីពេទ្យគោលដៅ និង ការអប់រំមូលដ្ឋានរបស់ពួកគេ។”

សូមបញ្ជាក់ ទិវារត់ប្រណាំងម៉ារ៉ាតុង អន្តរជាតិចក្រភពលើកទី ៦ នេះ នឹងប្រព្រិត្តទៅនៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩ ជួបជុំគ្នានៅទីធ្លាមុខ ប្រាសាទអង្គរវត្តតែម្តង ចាប់ផ្តើមពីម៉ោង ៤៖៣០ នាទីតទៅ ហើយសម្រាប់ពត៌មានលំអិត ដើម្បីធ្វើការចុះឈ្មោះ សូមទំនាក់ទំនាក់តាម រយៈលេខទូរស័ព្ទ ០១៥ ២១៣ ៥២៥ ឬ ០៦៩ ២១៣ ៥២៥ ៕

Facebook Comments

To Top